ព័ត៌មានជាតិ
ក្រោយទាហានថៃជាន់មីន៤លើក!អាជ្ញាធរមីនកម្ពុជា ព្រមានទាហានថៃកុំដើរផ្តេសផ្តាសប្រយ័ត្នជាន់មីនចាស់សល់ពីសង្គ្រាម
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ធ្វើការព្រមានទៅកាន់ទាហានថៃកុំដើរចល័តផ្តេសផ្តាសនៅតាមខ្សែបន្ទាត់ព្រំដែនប្រយ័ត្នជាន់មីនដែលសល់ពីសម័យសង្គ្រាម ហើយបង្វែរសាច់រឿងមកទម្លាក់កំហុសដាក់បន្ទុកមកកម្ពុជាថាដាក់មីនថ្មី។
ការព្រមានជាថ្មីនេះ បន្ទាប់ពីទាហានថៃជាន់មីនបណ្តាលឱ្យរបួសជាបន្តបន្ទាប់ ចំនួន៤លើក លើកទី១ នៅថ្ងៃទី១៦ កក្កដា លើកទី២ នៅថ្ងៃទី២៣ កក្កដា លើកទី៣ នៅថ្ងៃទី៩ សីហា និងលើកទី៤ នៅថ្ងៃទី១២ សីហា ឆ្នាំ ២០២៥។ ក្រោយហេតុការណ៍នេះ អ្នកនាំពាក្យកងទ័ពរបស់ថៃ បានចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មី រំលោភលើមាត្រា១ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

ជាការឆ្លើយតប នាសន្និសីទសារព័ត៌មានថ្ងៃទី ១៨ខែ សីហា ឆ្នាំ ២០២៥ លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងថា ក្នុងនាមប្រជាជាតិមួយដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីនជាសត្រូវរបស់ជាតិ ជាសត្រូវរបស់ប្រជាជន កម្ពុជាសូមទាត់ចោលការចោទប្រកាន់ពីសំណាក់ភាគីថៃដោយគ្មានមូលដ្ឋាន។ ជាមួយគ្នានេះ លោកស្នើវិញថា៖« សំណូមពរភាគីថៃកុំចល័ត កុំដើរពាសវាលពាសកាលចូលតំបន់ទាំងនោះដែលជាទឹកដីកម្ពុជា ហើយជាតំបន់ដែលមានមីនច្រើនណាស់ បើមានការដើរចូលគឺមានគ្រោះថ្នាក់ហើយ។ ព្រោះមីនចាស់ច្រើនណាស់នៅទីនោះ ហើយយើងមានផែនការនឹងបោសសម្អាតនៅពេលអនាគត នៅពេលណាប្រទេសយើងទាំងពីរបានឯកភាពគ្នាលើបន្ទាត់ព្រំដែនច្បាស់លាស់ យើងនឹងពង្រាយកម្លាំងបោសសម្អាតមីន»។
លោកបញ្ជាក់ជំហរទៀតថា ប្រទេសកម្ពុជា ក្នុងនាមជាស្ថាបនិកមួយរូបនៃអនុសញ្ញាអូតាវ៉ា ដែលប្រឆាំងនឹងការប្រើប្រាស់មីន នាំមកនូវសុខក្សេមក្សាន្តដល់មនុស្សលោកទូទាំងពិភពលោកនេះ គឺឈរលើគោលការណ៍គោរពយ៉ាងម៉ឺងម៉ាត់បំផុតនូវរាល់មាត្រានៃច្បាប់ហាមប្រាមប្រើប្រាស់មីន គឺមិនផលិត មិនប្រើប្រាស់ កម្ទេចចោលមីន និងជួយដល់ជនរងគ្រោះដោយសារមីន។លើសពីនេះ សហគមន៍អន្តរជាតិបានទទួលស្គាល់នូវស្នាដៃកម្ពុជាដែលបានធ្វើការងារបោសសម្អាតមីន។
ក្នុងនាមជាប្រទេស និងជាតិសាសន៍មួយដែលរងគ្រោះដោយសារមីន និងចូលរួមចលនាប្រឆាំងនឹងការប្រើប្រាស់មីនដើម្បីពិភពលោកគ្មានមីន លោក លី ធុជ ចូលរួមសោកស្តាយចំពោះទាហានថៃគ្រោះថ្នាក់ដោយមីន ព្រោះកម្ពុជាយល់ច្បាស់ពីផលវិបាកនេះ។

យ៉ាងណាមិញ លោកជំរុញឱ្យថៃគោរពយ៉ាងពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ និងបញ្ឈប់ រាល់ការឈ្លានពានមកលើកម្ពុជា។ ជំរុញការបន្ត និងពន្លឿនការកំណត់ខណ្ឌសីមាព្រំដែន ដែលស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ដោះស្រាយបញ្ហាប្រកបដោយសន្តិភាព បញ្ចៀសការប៉ះទង្គិចប្រដាប់អាវុធ ធ្វើឱ្យកាបោសសម្អាតមីន ប្រព្រឹត្តទៅបានដោយរលូន។
លោកទេសដ្ឋមន្រ្តី ក៏បានជំរុញឱ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធដែលបញ្ចេញសារធាតុគីមីពុល និងគ្រាប់ទម្លាក់ពីលើអាកាសប្រភេទ MK series 80 មកលើកម្ពុជា៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


