ព័ត៌មានជាតិ
សួស វីហ្សា ជាសះស្បើយពីជំងឺកូវីដ១៩ហើយ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត
តារាចម្រៀង សួស វីហ្សា បន្ទាប់ពីព្យាបាលជាច្រើនថ្ងៃមកនោះ ឥឡូវបានជាសះស្បើយជំងឺកូវីដ-១៩និងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។
អ្នកនាង សួស វីហ្សា បានបញ្ជាក់មុននេះបន្តិចថា” ថ្ងៃនេះនាងបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យ បានអនុញ្ញាតឲ្យនាងចាកចេញពីកន្លែងព្យាបាលនៅសណ្ធាគារGreat Duke ត្រឡប់ទៅផ្ទះវិញហើយ។ ប៉ុន្តែសម្រាប់ការវិលត្រឡប់ទៅផ្ទះវិញនេះ ក៏ត្រូវតែបន្តធ្វើចត្តាឡីស័ក នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងចំនួន១៤ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី២០ ខែមេសា នាងត្រូវទៅមន្ទីរពេទ្យដើម្បីយកសំណាកជាលើកចុងក្រោយឲ្យកាន់តែច្បាស់ថា នាងពិតជាបានជាសះស្បើយពីជំងឺកូវីដ១៩ ,១០០ភាគរយពិតប្រាកដមែន”។
នាងបន្ថែមថា រយៈពេល១៧ថ្ងៃគត់ ដែលនាងបានមកសម្រាកព្យាបាលជំងឺកូវីដ១៩ ហើយនាងក៏សូមគោរពថ្លែងអំណរគុណអស់ពីចិត្ត ដល់លោកគ្រូ អ្នកគ្រូពេទ្យ ទាំងអស់ គ្រប់ស្ថាប័ន គ្រប់ផ្នែកដែលលោកបានយកចិត្តទុកដាក់ មើលថែគ្រប់អ្នកជំងឺទាំងអស់ និងបានបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ ចេញពីបេះដូង។សូមលោកគ្រូអ្នកគ្រូទាំងអស់មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា នឹងបន្តជួយផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺបន្តទៀតដើម្បីឲ្យពួកគាត់រស់មានជីវិតបានទៅជួបក្រុមគ្រួសាររបស់ពួកគាត់វិញ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៨ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)