ព័ត៌មានជាតិ
សាខា ប.ស.ស និងមណ្ឌលការងារនៅផ្សារទំនើបអ៊ីអនទាំង៣ទីតាំង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងមជ្ឈមណ្ឌលការងារទាំង៣ទីតាំងធំៗនៅផ្សារទំនើប អ៊ីអន ម៉ល ក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ។

ពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវសាខា ប.ស.ស និងមជ្ឈមណ្ឌលការងារទាំង៣ទីតាំងធំៗ ក្នុងផ្សារទំនើប អ៊ីអន ម៉ល បានរៀបចំឡើងក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការពង្រីកសេវា ប.ស.ស និងមជ្ឈមណ្ឌលការងារ នាពេលនេះ គឺជាការបង្ខិតសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែជិតប្រជាពលរដ្ឋ ហើយក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវសេវាកាន់តែលឿន រហ័ស ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី ហេង សួរ បានប្រកាសផ្តល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់អញ្ជេីញមកទទួលសេវារបស់បេឡាជាតិសន្ដិសុខសង្គម ប.ស.ស ក៏ដូចជាចុះឈ្មោះស្វែងរកការងារ និងប្រឹក្សាឱកាសការងារនៅគ្រប់ផ្សារទំនេីប អ៊ីអន ទាំង ៣សាខា ដែលនៅជិតក្នុងរាជធានីភ្នំពេញ។
គួរជម្រាបថា សាខា ប.ស.ស និងមជ្ឈមណ្ឌលការងារនៅ អ៊ីអន ម៉ល (AEON MALL) ទាំង ៣ទីតាំង បម្រេីការងារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ២២:០០នាទីយប់ លើកលែងតែថ្ងៃបុណ្យជាតិ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


