ព័ត៌មានជាតិ
៨ឃុំនៅស្រុកស្វាយជ្រុំ បានទទួលអំណោយនិងសម្ភារៈការពារជំងឺកូវីដ១៩ ពីលោកជំទាវ ម៉ែន សំអន
នៅព្រឹកមិញនេះ លោកជំទាវ ដួង វណ្ណាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បាននាំយកអំណោយនិងសម្ភារៈការពារជំងឺកូវីដ១៩ ជូនដល់ឃុំចំនួន៨ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាអំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។


លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយស្វាយរៀងនាព្រឹកថ្ងៃទី៧មេសានេះ បាននាំយក កង្ហារ មី ទឹកសុទ្ធ អាល់កុល ម៉ាស់ មកចែកជូនឃុំចំនួន៤ មានឃុំស្វាយធំ ឃុំស្វាយអង្គ ឃុំគ្រួស ឃុំធ្លក ពេទ្យបង្អែកស្រុក ពេទ្យបង្អែកឈើទាល មណ្ឌលចត្តាឡីស័កកសិកម្មស្រុក កងកម្លាំងនគរបាលប្រចាំការចត្តាឡីស័កស្រុក សំរាប់ផ្គត់ផ្គង់ក្នុងពេលចត្តាឡីស័ក័តាមមណ្ឌលតាម ឃុំ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។




តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ការទទួលបានវ៉ាក់សាំងសម្រាប់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង ស្របតាមអនុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ។
លោកជំទាវដួង វណ្ណាក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៏តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជំងឺដ៏កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង២០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី



