ព័ត៌មានជាតិ
មណ្ឌលគិរី! កំណាត់ផ្លូវលំដែលបាក់ស្រុតដោយសារជំនន់ភ្លៀង ត្រូវបានមន្រ្តីជំនាញជួសជុលឡើងវិញ
ខេត្តមណ្ឌលគិរី៖ កំណាត់ផ្លូវលំមួយកន្លែងដែលរងការបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង ត្រូវបានក្រុមការងារជំនាញជួសជុលដាក់ឱ្យដំណើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ កំណាត់ផ្លូវនេះ ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា តភ្ជាប់ឆ្ពោះទៅជាតិលេខ ៧៦ ដែលប្រជាពលរដ្ឋនិយមដឹកកសិផលតាមផ្លូវនេះ។

លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាថ្មី)ថា បន្ទាប់ពីទទួលបានដំណឹងតាមរយៈហ្វេសប៊ុកនៃការបាក់ស្រុតផ្លូវ ភ្លាមៗនោះក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំ បានសហការគ្នាជាមួយកក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ចុះទៅពិនិត្យ និងធ្វើការជួសជុលជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកជញ្ជូនកសិផល។ លោកបានបញ្ជាក់ពីមូលហេតុបណ្តាលឱ្យផ្លូវនោះបាក់ស្រុតថា៖«ដោយសារអាកាសធាតុភ្លៀងញឹកញាប់ក្លាយជាជំនន់ទឹកភ្លៀងបានហូបុកផ្លូវខ្លាំង ស្របពេលលូឈើមួយកន្លែងក៏មានការពុកផុយផងនោះ បណ្ដាលកំណាត់ផ្លូវលំបាក់ស្រុតតែម្ដង»។

យ៉ាងណាមិញ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក្នុងនាមមន្ទីរអភិវឌ្ឍន៍ជនបទ បានស្ថាបនាជួសជុលនៅក្បែរលូបេតុងមូលមុខពីរ ហើយបានរុះរើកាយសម្រួល ថែមទាំងចាក់ដីលុបបំហាប់ពេញដោយបង្វែរមុខទឹកហូរចូលលូមូលបេតុងមុខពីរវិញ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ជាធម្មតាវិញនៅចំណុចទីតាំងស្ពានឈើដែលបានពុកផុយ។
បើតាមប្រធានមន្ទីរជនបទ ទោះបីជាផ្លូវលំដែលទើបបំហាប់ដីឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យរថយន្តធុនប្រភេទធុនធ្ងន់ ធំៗ ធ្វើចរាចរណ៍ឆ្លងកាត់ឡើយ ពោលគឺ អនុញ្ញាតត្រឹមរថយន្តធុនស្រាលធ្វើចរាចរណ៍ឆ្លងកាត់តែប៉ុណ្ណោះ។


ជាមួយគ្នានេះ លោកសំណូមពលរដ្ឋចូលរួមគោលរពការណែនាំ និងស្នើការយោគយល់ដល់ម្ចាស់រថយន្តធុនធ្ងន់ ឱ្យបង្វែរការបើកបរទៅតាមទិសផ្សេង៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


