ព័ត៌មានជាតិ
មណ្ឌលគិរី! ពលរដ្ឋរងគ្រោះពីទឹកជំនន់ជិត ១ពាន់គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើងអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី២៧-២៨ខែកញ្ញាឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ចុះចែកជូនអំណោយដល់ប្រជាពលរដ្ឋចំនួន ៩៥០គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតស្រុកកោះញែក និងស្រុកកែវសី ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសនោះលោក អ៊ុយ សំអុន នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកបញ្ជាក់ថា ជាក់ស្តែងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័សចំនួន ៩៥០គ្រួសារដែលទទួលបានអំណោយមនុស្សធម៍ពីកាកបាទក្រហមកម្ពុជានៅខេត្តមណ្ឌលគិរី ធ្វើឡើងរយៈពេលពីរថ្ងៃ គឺទីតាំងទី១ ថ្ងៃទី២៧ខែកញា នៅវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក មានប្រជាជនរងគ្រោះចំនួន ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉។ ទីតាំងទី២ នៅអនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលើ ស្រុកកោះញែក មានប្រជាជនរងគ្រោះ ២៩០គ្រួសារ មកពី ឃុំអបួនលើ និងឃុំសុខសាន្ត ស្រុកកោះញែក និងស្រុកកែវសី។

សម្រាប់ទីតាំងទី៣ នៅថ្ងៃទី២៨ខែកញា នៅវិទ្យាល័យមេម៉ង់ មានប្រជាជនរងគ្រោះ ១៥៩គ្រួសារ មកពីឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អំណោយដែលទទួលបានរួមមាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ផងដែរ។

ជាមួយគ្នានេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនេះជារដូវវស្សាអាកាសធាតុភ្លៀងធ្លាក់ញឹកញាប់អាចបង្កជាជំនន់ទឹកភ្លៀងដោយយថាហេតុ។ លោកថ្លែងថា៖« ដូច្នេះបើសិនជាមានហេតុការណ៍ខាងលើ សូមប្រជាពលរដ្ឋស្វែងរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ហើយអាជ្ញាធរមូលដ្ឋាន នៅតែបន្តចាំជួយអន្តរាគមន៍សង្រ្គោះឱ្យទាន់ពេលវេលាផងដែរ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


