ព័ត៌មានជាតិ
បណ្ឌិត ផុន ណារិន ណែនាំនិស្សិតជ្រើសរើសជំនាញ កំពុងមានតម្រូវការទីផ្សារការងារខ្ពស់
បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០២៤-២០២៥ បានបញ្ចប់ជាស្ថាបពរលោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានណែនាំដល់យុវជនគួរចេះជ្រើសរើសជំនាញ ណាដែលកំពុងមានតម្រូវការទីផ្សារការងារខ្ពស់ទាំងក្នុង និងក្រៅប្រទេស។

ថ្លែងក្នុងឱកាសប្រធានគណៈកម្មការដឹកនាំ ការសរសេរសារណាបញ្ចប់ការសិក្សាក្នុងកម្មវិធីការពារសារណាបញ្ចប់ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិតបានបង្ហាញនូវទស្សនាទានថា មុខជំនាញដែលកំពុងមានតម្រូវការងារខ្ពស់ទាំងក្នុងស្រុក និងបណ្តារប្រទេសនានាលើសកលលោកគឺ ផ្នែកគណនេយ្យ អ្នកវិភាគផ្នែកហិរញ្ញាវត្ថុ បច្ចេកទេស និងព័ត៌មានវិទ្យា(IT)។

នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា មានបង្រៀននូវមុខជំនាញខាងលើជាមួយនឹងសាស្រ្តាចារ្យប្រកបដោយបទពិសោធន៍ខ្ពស់។ជាកស្តែង ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) សកលវិទ្យាល័យបានបែងចែកជា៤ 1) Business it ,2) fin-tech,3) Computer Science and Engineering និង ៤) Data Science។

ពាក់ព័ទ្ធនឹងការសរសេរសារណា លោកបានបន្ថែមថា សាកលវិទ្យាល័យ ជំរុញឲ្យនិស្សិតចូលរួមសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងនូវសមត្ថភាពស្របតាមនវានុវត្តន៍ ។

ក្នុងកម្មវិធីការពារសារណាបញ្ចប់ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ មាន៤ជំនាញសំខាន់ៗ ទី១ ធនាគារហិរញ្ញាវត្ថុ ទី២ គណនេយ្យ ទី៣ ទំនាក់ទំនងអន្តរជាតិ និងទី៤ភាសាអង់គ្លេស ។ ហើយក្នុងការសរសេរការពារសារណាខាងលើនេះ គឺតម្រូវឲ្យសិស្សនិសិ្សតទាំងអស់សរសេរនិងនិយាយជាភាសារអង់គ្លេស។

បច្ចុប្បន្នសិស្សនិសិត្សអាចធ្វើការស្រាវជ្រាវតាមបច្ចេកវិទ្យា AI និង Smart Class Room ខណៈប្រធានបទចំនួន៤ ដែលនិស្សិតទាំងអស់បានសរសេរជារបាយការណ៍ ដើម្បីធ្វើការការពារសារណាបញ្ចប់ការសិក្សានេះ គឺត្រូវជាមួយនឹងនវានុវត្តន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន ។ អ្វីៗដែលនិស្សិតកំពុងតែសិក្សារៀនសូត្រនៅសាកលវិទ្យាល័យ ហើយឯកសារដែលសិក្សាស្រាវជ្រាវសុទ្ធសឹងតែជាឯកសារនវានុវត្តនាពេលបច្ចុប្បន្ន ដើម្បីឲ្យនិស្សិតទាំងនោះចូលរួមសិក្សាស្រាវជ្រាវ និងសរសេររបាយការណ៍ ក្នុងគោលដៅសាកលវិទ្យាល័យពង្រឹងសមត្ថភាពរបស់និស្សិតឈានឆ្ពោះទៅសាកលវិទ្យាល័យមួយជាលំដាប់អន្តរជាតិ។

សារណារបស់បេក្ខជនដែលជាប់ជាស្ថាពរហើយនោះ នឹងតម្កល់ទុកក្នុងបណ្ណាល័យនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាដើម្បីជាគំរូសិក្សារៀនសូត្របន្ត ។ កម្មវិធីការពារសារណាបញ្ចប់ការសិក្សានេះ បញ្ជាក់ឲ្យឃើញថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា កំពុងតែយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ និងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យ បេសកកម្មរបស់សាកលវិទ្យល័យ ក៏ដូចជារួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់ការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។

បច្ចុប្បន្នសិស្សដែលទើប តែបញ្ចប់ថ្នាក់បាក់ឌុបក៏បានមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាង៥០០នាក់ ហើយសិស្សដែលជាប់និទ្ទេសA បានចំនួន១៥០នាក់។ អ្វីដែលពិសេសេសនោះ គឺនិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលបានការងារធ្វើ៩៦ភាគរយទៅហើយ។

ជាពិសេសសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏បានសហការយ៉ាងជិតស្និតជាមួយក្រសួងការងារដើម្បីជួយរកការងារឲ្យនិស្សិតធ្វើ៕
ដោយ ៖ សុខា





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


