ព័ត៌មានជាតិ
ខុសពីព្រលានចាស់ ព្រលានតេជោថ្មីតម្រូវឲ្យអ្នកដំណើរឆែកស្កេនសុវត្ថិភាព មុនចូលច្រកអន្តោប្រវេសន៍
អាកាសយានដ្ឋានអន្តរជាតិតេជោ បានកែសម្រួលបច្ចេកទេសខុសពីព្រលានចាស់ (ភ្នំពេញ) ដោយតម្រូវឲ្យអ្នកដំណើរត្រូវឆ្លងកាត់ទីតាំងត្រួតពិនិត្យសុវត្ថិភាព (X-ray) មុនបន្តទៅទីតាំងអន្តោប្រវេសន៍ដើម្បីពិនិត្យនិងបំពេញបែបបទអន្តោប្រវេសន៍។ នេះបើតាមការឲ្យដឹងពីមន្រ្តីអ្នកគ្រប់គ្រងមួយរូបនៅអាកាសយានដ្ឋានអន្តរជាតិតេជោបានប្រាប់កម្ពុជាថ្មីក្នុងដំណើរទស្សនកិច្ចថ្មីៗនេះ។


មន្រ្តីរូបនេះបានបញ្ជាក់ថា កាលពីព្រលានចាស់ (ភ្នំពេញ) អ្នកដំណើរបន្ទាប់ពី Check in ដើម្បីផ្ញើឥវ៉ាន់និងយកសំបុត្រយន្តហោះ គឺត្រូវទៅបំពេញបែបបទនៅទីតាំងច្រកអន្តោប្រវេសន៍ រួចទើបឆែកស្កេន (X-ray) ដើម្បីអាចឡើងទៅទីតាំងរង់ចាំចេញដំណើរ។
យ៉ាងណាមិញ នៅអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ អ្នកដំណើរបន្ទាប់ពី Check in យកសំបុត្រយន្តហោះត្រូវទៅទីតាំងឆែកស្កេនសុវត្ថិភាព (X-ray) ទើបអាចបន្តទៅទីតាំងច្រកអន្តោប្រវេសន៍ដើម្បីបន្តទៅទីតាំងរង់ចាំចេញដំណើរ។
ការផ្លាស់ប្តូរនេះ បើតាមមន្រ្តីដដែលរូបនេះដើម្បីសុវត្ថិភាពដល់មន្រ្តីបម្រើការងារផង និងក៏ជាការអនុវត្តតាមនីតិវិធីស្តង់ដាសម្រាប់អ្នកដំណើរនៅតាមអាកាសយានដ្ឋាននានាលើពិភពលោក។

អាកាសយានដ្ឋានអន្តរជាតិតេជោដែលមានតម្លៃសាងសង់ប្រមាណ ២ ០០០ លានដុល្លារ បានធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗដើម្បីសម្រួលលំហូរអ្នកធ្វើដំណើរឆ្លងកាត់ព្រលានថ្មីរបស់កម្ពុជា។
ក្នុងនោះការដាក់ឲ្យប្រើប្រាស់ច្រកទ្វារអេឡិចត្រូនិកឆ្លាតវៃ (Smart Gate) សម្រួលដល់អ្នកដំណើរមកពីប្រទេសចំនួន ១៨ ដែលរួមមានប្រទេសនៅតំបន់អាស៊ានទាំង ១០ ប្រទេសនៅតំបន់អាស៊ីមាន ចិន ជប៉ុន កូរ៉េខាងត្បូង តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងម៉ាកាវ ក៏ដូចជាប្រទេសនៅទ្វីបអាមេរិកមានសហរដ្ឋអាមេរិក អូស្ត្រាលី រួមទាំងប្រទេសអឺរ៉ុបមានបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស អាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួល។
បន្ថែមពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បាននាំយកឧបករណ៍ស្កេនដ៏ទំនើបដែលអាចស្កេនឆែកខ្លួនអ្នកដំណើរ ដោយមិនបាច់តម្រូវឲ្យដោះសម្ភារៈជាប់ខ្លួននោះទេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


