នយោបាយ
បក្សយុវជនកម្ពុជា ប្រកាសដាក់ចេញគោលនយោបាយ ត្រៀមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់
គណបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ បានរៀបចំសន្និសីទសារព័ត៌មាន អំពីការដាក់ចេញគោលនយោបាយ ត្រៀមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្រោមអធិបតីភាពលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
លោក ពេជ្រ ស្រស់ បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយនេះ គឺបានមកពីកម្រងសំណួរស្ទង់មតិ ពីសំណាក់ប្រជាពលរដ្ឋអំពីភាពចាំបាច់ និងតម្រូវការរបស់ពួកគាត់ ដែលរស់នៅតាមមូលដ្ឋានឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ។
គោលនយោបាយឃុំ-សង្កាត់ឆ្នាំ ២០២២ របស់គណបក្សយុវជនកម្ពុជា មានចំនួន ៧ចំណុចរួមមាន៖
ទី១. បើកវេទិកាសាធារណៈរៀងរាល់មួយខែម្ដង ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានឃុំ-សង្កាត់។
ទី២. បោសសំអាតការចរាចរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានឃុំ-សង្កាត់។
ទី៣. ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ ដឹកពលរដ្ឋមានជំងឺ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់ បញ្ជូនទៅមន្ទីរពេទ្យ ដោយមិនគិតថ្លៃ។
ទី៤. ចាស់ៗ គ្មានទីពឹងចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ជារៀងរាល់ខែ និងទទួលបានការថែទាំពីរដ្ឋបាលឃុំ-សង្កាត់។
ទី៥. ពង្រឹងការផលិតវិស័យកសិកម្ម ដើម្បីទទួលបានទីផ្សារឲ្យមានតម្លៃខ្ពស់។
ទី៦. បើកវគ្គបណ្ដុះបណ្ដាលពហុជំនាញ ដល់យុវជន ដែលបោះបង់ការសិក្សានៅក្នុងមូលដ្ឋានឃុំ-សង្កាត់ ឲ្យមានមុខរបរចិញ្ចឹមជីវិតច្បាស់លាស់។
ទី៧. បង្កើតថវិកា ៦០ម៉ឺនដុល្លារអភិវឌ្ឍឃុំ-សង្កាត់ ក្នុងមួយឆ្នាំ និងពង្រឹងការប្រើប្រាស់ថវិកាឲ្យមានតម្លាភាព ដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានឃុំ-សង្កាត់៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


