នយោបាយ
កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាប្រសិទ្ធនាមឆ្នាំ២០២២ ថា ជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»
ឆ្នាំ២០២២ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ ប្រទេសទាំងពីរ បានឯកភាពទស្សនៈរួមគ្នាថា ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម និងបានព្រមព្រៀងគ្នាប្រសិទ្ធនាមឆ្នាំ២០២២ ថាជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។
ការឯកភាពព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ប៉ុន្តែ ទើបត្រូវបានក្រសួងការបរទេសកម្ពុជាបង្ហាញឱ្យដឹងពីលទ្ធផលនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃប្រទេសវៀតណាម។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានបង្ហាញការពេញចិត្តថា ថ្វីត្បិតតែមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ក្តី ក៏ កម្ពុជា និងវៀតណាមនៅតែរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់កម្រិត។ ចំណែក ការបើកកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះ ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង