Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប ឡើយ

បានផុស

នៅ

នៅព្រឹកថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងសេចក្ដីសម្រេចនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ គឺធ្វើឡើងក្រោយក្រុមបុគ្គលនៅក្រៅប្រទេសមួយចំនួន បានចោទ​មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេច ថា ជាអ្នកនៅពីក្រោយការសម្រេចរបស់ស្ថាប័ន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីរារាំងមិនឲ្យគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ ២០២៣នេះបាន។

ឆ្លើយតបនឹងការចោទប្រកាន់នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានច្បាប់ មានទម្លាប់ ហើយគណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញទេ»។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននៅតំបន់ឫស្សីកែវ នៅថ្ងៃទី ៣១ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏មិនអាចទៅបញ្ជា ឬត្រួតត្រាទៅលើស្ថាប័នឯករាជ្យរបស់ជាតិ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ បានដែរ។

តែយ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានទុកជាមុន នឹងចាត់វិធានការច្បាប់ជាធរមានចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលហ៊ានប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្មតវ៉ានៅកម្ពុជា នាពេលខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច មានកាតព្វកិច្ចធានារក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម ហើយបើក្នុងករណីមានបុគ្គល ឬក្រុមណា ចង់បង្កភាពរញ៉េរញ៉ៃហើយប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ជាតិ នោះសម្ដេចមិនលើកលែងឲ្យជាដាច់ខាត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥៩ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម