នយោបាយ
សមាជិកបក្សនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមតុបតែងរថយន្តដើម្បីចូលរួមដង្ហែក្បួនឃោសនារកសម្លេងគាំទ្រ
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមិថុនានេះ នៅតាមបណ្តាទីស្នាក់ការគណបក្សប្រជាជនកម្ពុជារួមទាំងសមាជិកបក្សពិសេសបងប្អូនប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមតុបតែងរថយន្តយ៉ាងល្អស្អាត ដើម្បីចូលរួមដង្ហែក្បួនឃោសនារកសម្លេងគាំទ្រមុនពេលឈានទៅដល់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រតាមបណ្តាគណបក្ស។

យោងតាមប្រសាសន៍លោក ចេង មុនីរ៉ា ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា នៅតាមទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតាមបណ្តាភូមិសង្កាត់រួមទាំងទីស្នាក់ការធំគណបក្សខណ្ឌបានរៀបចំជាបណ្តើៗក្នុងនោះក៏មានការរៀបចំតុបតែងរថយន្តឯកជនដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨។
លោក ចេង មុនីរ៉ា បានបញ្ជាក់ទៀតថា ការរៀបចំជាមុននេះគឺមានបងប្អូនប្រជាពលរដ្ឋភាគច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមតុបតែងរថយន្តតាំងពីព្រលឹមថ្ងៃទី២៨ខែមិថុនាដែលថ្ងៃកំណត់ក្នុងការដង្ហែក្បួនឃោសនារកសម្លេងគាំទ្រគឺចាប់ផ្តើមនៅថ្ងៃទី១ខែកក្កដានេះតទៅ។

បើតាមប្រភពពីប្អូនប្រុស សុខ កែវភក្ត្រា ដែលជាប្រជាពលរដ្ឋរស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា ប្អូនប្រុសនិងចូលរួមដង្ហែក្បួនឃោសនាជាមួយគណបក្សប្រជាជនកម្ពុជាដោយប្អូនកំពុងរៀបចំតុបតែងរថយន្តរបស់ប្អូនប្រុសរួចរាល់ជាមុន។ហើយក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើនក៏កំពុងនាំគ្នារៀបចំតុបតែងរថយន្តដើម្បីចូលរួមដង្ហែក្បួនឃោសនារកសម្លេងគាំទ្រដែលប្រព្រឹត្តិឡើងនៅថ្ងៃទី១ខែកក្កដាខាងមុខនេះ៕
ដោយ ៖ នរា


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន