នយោបាយ
ថ្ងៃបើកយុទ្ធនាការទី១ នៅភ្នំពេញមានគណបក្សចំនួន៤ធ្វើសកម្មភាពឃោសនា ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមជាង៧ម៉ឺននាក់
ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃទី១ នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ មានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលនឹងធ្វើ សកម្មភាពឃោសនាបោះឆ្នោត។

ក្នុងចំនួននេះ គណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួន ឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា ០២ក្រុម ដង្ហែនៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាពដូច ខាងក្រោម៖
១- គណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួន ឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា ០២ក្រុម តាមតម្រាយផ្លូវដូចខាងក្រោម៖

ក្បួនទី១ ចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅវេលាម៉ោង ០៨:៣០នាទី ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តទៅនាគបាញ់ទឹក រួចបត់ឆ្វេងចូលមហាវិថីសម្តេចសុធារស ឆ្ពោះទៅ ស្តុបចំការមន បន្តត្រង់តាមមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ស្តុបចេនឡា បត់ស្តាំតាម មហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក រួចបត់ឆ្វេងចូល មហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបដេអិន បត់ឆ្វេងចូលមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) រហូតដល់ស្តុបសន្ធរម៉ុក បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ស្តាំចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) រហូតដល់ស្តុប ផ្លូវលេខ២៧១ រួចបត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្តុប ផ្សារដើមថ្កូវ បត់ឆ្វេងចូលរង្វង់មូលផ្សារដើមថ្កូវ ត្រង់ចូលផ្លូវលេខ៤៨៨ ឆ្ពោះទៅស្តុបបឹងត្របែករួចបត់ឆ្វេងចូលមហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបចំការមន ត្រង់ចូលមហាវិថីសម្តេចសុធារស បន្ត ទៅនាគបាញ់ទឹក បត់ស្តាំឆ្ពោះទៅកោះពេជ្រ តាមស្ពាននាគភ្លោះ (រំសាយ)។

ដោយឡែក នៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួនឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន ក្បួនទី២ នៅពេលព្រឹកវេលាម៉ោង ០៨:៣០នាទី ផ្តើមចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តបត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់ក្រោមស្ពានជ្រោយចង្វារ បត់ឆ្វេងមករង្វង់មូលកាំភ្លើងគួចកាណុង បន្តត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ត្រង់តាមផ្លូវលេខ២៧៣ បត់ឆ្វេងចូលផ្លូវលេខ៥១៦ បន្តទៅបត់ឆ្វេងចូលផ្លូវលេខ៣៣៧ ស្តុបផ្លូវលេខ៥៩៨ រួចបត់ស្តាំចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូល មហាវិថីអង្គរ ឆ្ពោះទៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (សម្រាកអាហារ ថ្ងៃត្រង់)។
បន្ទាប់មកនៅពេលល្ងាចចាប់ផ្ដើមចេញពីមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូស៊ីធី បន្តត្រង់តាមផ្លូវលេខ៣៥៥ ឆ្ពោះ មកអង់តែនទួលគោក បន្តត្រង់តាមវិថីសម្ដេចប៉ែននុត (ផ្លូវលេខ២៨៩) ត្រង់ចូលមហាវិថី គឹមអ៊ុលស៊ុង ឆ្ពោះមកស្ពានអាកាស៥មករា ត្រង់ចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ឆ្វេងចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ដល់ស្តុបផ្សារដេប៉ូ រួចបត់ស្តាំចូលមហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក បត់ស្តាំ ចូលមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) ឆ្ពោះទៅមហាវិថីចោមចៅ រួចបន្តទៅស្ពាន អាកាសចោមចៅ បត់ឆ្វេងចូលផ្លូវជាតិលេខ៣ (រំសាយមុខកងពលតូចង៧០)៕





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន