សន្តិសុខសង្គម
ផ្លូវលេខ៣៦០ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ កំពុងខូចខាតខ្លាំង ខណៈអាជ្ញាធរថា ចាំរាំងភ្លៀងបន្តិចទើបជួសជុល
ប្រជាពលរដ្ឋដែលរស់នៅ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលេខ ៣៦០ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កំពុងជួបការលំបាកបញ្ហាផ្លូវជង្ហុកទឹកដក់ជ្រៅៗ ដែលជះផលប៉ះពាល់លើការធ្វើដំណើរ និងការប្រកបរបរ រកសុី ក្បែរតំបន់នោះ ខណៈអាជ្ញាធរថា រង់ចាំមេឃរាំងភ្លៀងបន្តិចទើបអាចជួសជុលបាន។

លោក ចាន់ រាជ្យ ជាប្រជាពលរដ្ឋរស់នៅតំបន់នោះបានប្រាប់អោយដឹងថា ផ្លូវជង្ហុកនេះខូចយូរគួរសមដែរ ហើយចំណុចនេះក៏ឧស្សាហ៍មានពលរដ្ឋឆ្លងកាត់ច្រើនគួរសមដែរបង្កការលំបាករាល់ពេលធ្វើដំណើរឆ្លងកាត់។ គាត់តែងឧស្សាហ៍ឃើញមានពលរដ្ឋអ្នកបើកម៉ូតូឆ្លងកាត់ជិះធ្លាក់ចូលជង្ហុកនេះម្តងៗ ស្ទើរតែដួលទៅហើយ ហើយជង្ហុកនីមួយៗជ្រៅ ថែមទាំងមានទឹកដក់ទៀត ដែលជាហេតុមានផលប៉ះពាល់លើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកប្រកបរបររកសុីក្បែរនោះ សាចទឹកកខ្វក់ទៅលើទីតាំងរបស់ពួកគាត់ផងដែរ។

អ្នកស្រី លាភ ជាពលរដ្ឋម្នាក់ទៀតក៏បានលើកឡើងដែរថា ផ្លូវដែលខូចខាតនេះបានបង្កការលំបាកខ្លាំង ព្រោះឆ្លងកាត់ម្តងៗ ដឹងតែខ្ទាតទឹកកខ្វក់ដែលដក់នៅក្នុងជង្ហុកប្រឡាក់សម្លៀកបំពាក់របស់គាត់ ពេលឆ្លងកាត់ម្តងៗ។ ពលរដ្ឋបន្តថា បើសិនជាពេលថ្ងៃ អ្នកដំណើរឆ្លងកាត់មិនសូវគ្រោះថ្នាក់ខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់ពេលយប់ប្រាកដណាស់ អ្នកបើកបរហ៊ានតែលឿនមិនប្រយ័ត្ន មើលជង្ហុកមិនទាន់ ដឹងតែគ្រោះថ្នាក់ហើយ។

ពួកគាត់បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយស្ថាបនាផ្លូវដែលកំពុងរងការខូចខាតនេះ ឡើងវិញដើម្បីជួយសម្រួលផលលំបាកលើការរស់នៅ និងធ្វើដំណើរឆ្លងកាត់ ដែលពិបាកដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបររកសុីចិញ្ចឹមជីវិត ដែលនៅតំបន់ខាងលើនោះផង។

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៣តុលានេះថា ផ្លូវលេខ៣៦០នេះ ចាប់ពីមហាវិថីព្រះនរោត្តមដល់ផ្លូវលេខ៥១ អាជ្ញាធរបានដេញថ្លៃជួសជុល និងបានចុះកិច្ចសន្យាគម្រោងអនុវត្តរួចរាល់ហើយ តែដោយសារស្ថានភាពមេឃភ្លៀងជារៀងរាល់ថ្ងៃ ទើបក្រុមហ៊ុនសុំពន្យារពេលរង់ចាំរាំងភ្លៀងបន្តិចសិន។ លោកសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនេះផងដែរ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


