សន្តិសុខសង្គម
អាជ្ញាធរក្រុងខេមរភូមិន្ទ ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើ
កម្លាំងគណបញ្ជាការឯកភាពក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងឈើប្រណិត១រថយន្ត ខណៈពួកគេដឹកជញ្ជូនលើកំណាត់ផ្លូវជាតិលេខ១០ ខេត្តកោះកុង។

ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងគណបញ្ជាការឯកភាពក្រុងខេមរភូមិន្ទ ឃាត់ខ្លួនភ្លាមៗក្រោយរកឃើញថា បានដឹកជញ្ជូនឈើប្រណិតខុសច្បាប់១រថយន្ត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:១០នាទី ត្រង់ចំណុចប៉ុស្តិ៍គោលដៅត្រួតពិនិត្យលំហូរជនបរទេស ក្នុងសង្កាត់ស្មាច់មានជ័យ។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះថា ជនសង្ស័យ២នាក់ទី១.ឈ្មោះ អ៊ុល សុធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ឡាន ទីលំនៅបច្ចុប្បន្នភូមិអន្លង់ហាប់ ទី២.ឈ្មោះ ថា សីហា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរព្រូឡាន ទីលំនៅបច្ចុប្បន្នភូមិស្ពា។ ជនសង្ស័យទាំង២រូប រស់នៅឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា ជនសង្ស័យ២នាក់នេះ បានដឹកជញ្ជូនឈើប្រណិតពីទិសដៅចេញពីខេត្តពោធិ៍សាត់ទៅភ្នំពេញ តាមរយៈរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ស្លាកលេខភ្នំពេញ2A-1814 ក្នុងរថយន្តមានឈើកន្លះឡាន។ ទោះយ៉ាងណា លោកមិនដឹងថា ឈើប្រណិតទាំងនោះជាប្រភេទឈើអ្វីខ្លះ ហើយប៉ុន្មានម៉ែត្រគូបទេ ពោលគឺរង់ចាំក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ និងបរិស្ថានខេត្ត ចុះពិនិត្យវាស់វែងរួមគ្នា ចំណែកឯជនសង្ស័យ២កសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី។

ទាក់ទិនបញ្ហានេះ លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង ថ្លែងថា លោកមិនទាន់បានទទួលព័ត៌មាននេះពីសមត្ថកិច្ចជំនាញនៅឡើយទេ ប៉ុន្តែលោកទាក់ទងទៅសមត្ថកិច្ចលើករណីនេះ ដើម្បីធ្វើការរួមគ្នា៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


