សន្តិសុខសង្គម
Update៖ ឆេះក្លិបអេលីតនៅខេត្តសៀមរាប បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ម្នាក់
ឆ្លងចរន្តអគ្គិសនីនៅក្នុងអគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី បណ្តាលឲ្យថប់ដង្ហើបស្លាប់មនុស្សចំនួន ៣ នាក់ និងរបួសម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩ និង ៣០ នាទី កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ ហើយរលត់ទៅវិញវេលាម៉ោង ២២ និង ៥០ នាទីស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ករណីឆេះអគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី នេះបណ្តាលឲ្យមនុស្ស ៣ នាក់បានស្លាប់ និងរងរបួសម្នាក់ ទី១.ឈ្មោះ អ៊ឹង ស៊ឹម ភេទប្រុស អាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹប អេលីត(ដល់ពេទ្យខេត្តស្លាប់), ទី២. ឈ្មោះ ធី មេសា ហៅក្រៅចិត្ត ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ កន្ត្រក សង្កាត់ស្វាយដង្គ មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ, ទី៣. ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ មុខរបរអ្នកចំរៀង ស្លាប់នៅកន្លែងកើតហេតុ, ទី៤.ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិ តាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត)។ សមត្ថកិច្ចបន្ថែមថា ករណីនេះប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១០ គ្រឿង។ ម្ចាស់អាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី មានឈ្មោះ តោ សីហា ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅទីតាំងខាងលើ។


លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចចម្រុះបានចុះរុករកជនរងគ្រោះនៅក្នុងក្លឹបអេលីត ទាំងយប់ ហើយលោក ទា សីហា អភិបាលខេត្តសៀមរាប បាននៅរង់ចាំតាមដានមើលលទ្ធផល ដែលសមត្ថកិច្ចរុករកទាំងយប់ផងដែរ។ លោកបន្តថា លទ្ធផលរុកទាំងយប់ គឺមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ហើយថ្នាក់ដឹកនាំនៃខេត្តសៀមរាប ពិតជាមានការសោកស្តាយចំពោះគ្រោះអគ្គិភ័យនេះយ៉ាងខ្លាំង។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវនៅទីតាំងខាងលើ និងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ។លោកបន្តថា ចំពោះវិធានការបន្តយ៉ាងណានោះសមត្ថកិច្ចសុំធ្វើការសិន៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


