សន្តិសុខសង្គម
ដឹកបុរសជនជាតិចិន៣នាក់ពីពោធិ៍ចិនតុង ដល់ស្ទឹងមានជ័យ ស្លាប់ម្នាក់លើកង់បី
បុរសជនជាតិចិនម្នាក់ ក្នុងចំណោម៣នាក់ បានខ្យល់ គ ស្លាប់នៅលើកង់បីឥណ្ឌា បន្ទាប់ពីពួកគេ ហៅម៉ូតូកង់បីឥណ្ឌាធ្វើដំណើរតាំងពីពោធិ៍ចិនតុង ទៅដល់មុខវត្តស្ទឹងមានជ័យ ។
ករណីនេះ បានបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចទល់មុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសជនជាតិចិនរងគ្រោះមានអាយុ២៣ឆ្នាំ ។ រីឯ២នាក់ទៀតដែលនៅរស់ គឺជាមិត្តភ័ក្ដិហ្នឹងគ្នា អាយុស្រករៗគ្នា ។
យោងតាមការអោយដឹង ពីបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌា បានប្រាប់អោយដឹងថា នៅវេលាម៉ោង៥ព្រឹក ពួកគេបានហៅម៉ូតូកង់បីឥណ្ឌារបស់ខ្លួនជិះ ដោយពេលនោះបុរសជាជាតិចិនទាំង២នាក់ បានគ្រាបុរសជនជាតិចិនរងគ្រោះឡើងលើម៉ូតូកង់បី ដោយបុរសជាម្ចាស់ម៉ូតូកង់បីគិតថា ទំនងជាជនរងគ្រោះស្រវឹង ឬខ្លាចមានបញ្ហាអ្វីផ្សេង រូបគេក៏បានបដិសេធមិនដឹកជនជាតិចិនទាំង៣នាក់នោះទេ ប៉ុន្តែត្រូវបានក្រុមចិនខាងលើ បដិសេធមិនចុះពីលើម៉ូតូកង់បីដូចគ្នា ហើយនិយាយភាសាចិនទៅកាន់បុរសជាអ្នករត់ម៉ូតូកង់បីទៀត ។

ដោយសារស្តាប់ភាសាចិនមិនបាន បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាក៏យល់ព្រមដឹក ហើយជនជាតិចិនខាងលើ ក៏បានហុចទូរស័ព្ទ អោយដឹកទៅតាមផែនទី ( Location ) ដែលបានលោត ។ ពេលដឹកតាមផែនទីក្នុងទូរស័ព្ទហើយនោះ ក៏បានទៅដល់ចំណុចមុខវត្តស្ទឹងមានជ័យ ហើយពេលទៅដល់នោះ បុរសរងគ្រោះដែលបាត់បង់ស្មារតីក៏បានដាច់ខ្យល់ស្លាប់ ធ្វើអោយចិនទាំង២នាក់ដែលជាមិត្តភ័ក្ដិ ឆោឡោ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ និងបានដឹកសពចូលទៅក្នុងវត្តជាបណ្តោះអាសន្ន រង់ចាំធ្វើការពិនិត្យ។
ក្រោយពេលកម្លាំងជំនាញផ្នែកកោសល្យវិច័យ បានចុះធ្វើការពិនិត្យវិច័យយ៉ាងល្អិតល្អន់រួចមក ឃើញថា សពស្លាប់ដោយសារជំងឺបេះដូង ហើយខ្យល់គ ស្លាប់តែម្តងពុំមែនជាករណីអ្វីផ្សេងឡើយ។

ជុំវិញករណីនេះ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កឹម កល្យាណ បានអោយដឹងថា បន្ទាប់ពីធ្វើការសាកសួរនាំលើជនជាតិចិន២នាក់ជាមិត្តភ័ក្ដិ តាមរយះការជួយបកប្រែភាសាផងបានឆ្លើយបំភ្លឺថា នៅមុនកើតហេតុ ជនរងគ្រោះមានអាការះចុកឆ្អល់ និងថប់ៗដង្ហើម ហើយក៏បានអោយពួកគេទាំង២នាក់ ជួយជូនទៅពេទ្យ លុះពេលកំពុងធ្វើដំណើរនៅលើម៉ូតូកង់បីឥណ្ឌានោះ ក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ ។

យ៉ាងណាមិញ សពត្រូវតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិទៅទទួលយកទៅធ្វើបុណ្យ ។ ចំណែកឯមិត្តភ័ក្ដិរបស់គេទាំង២នាក់ និងបុរសជាម្ចាស់ម៉ូតូកង់បីឥណ្ឌាត្រូវអនុញ្ញាតអោយត្រឡប់ទៅវិញ ព្រោះពុំមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះឡើយ គ្រាន់តែជាអ្នកឋិតនៅក្នុងហេតុការណ៍ជាមួយប៉ុណ្ណោះ ៕
អត្ថបទ៖ លីហេង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


