សន្តិសុខសង្គម
ផឹកស្រវឹងទាញពូថៅវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់
កម្លាំងនគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសួង បានឃាត់ជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ករណីជេរប្រមាថ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ។

លោកវរៈសេនីយ៍ឯក ឈន សុធន អធិការដ្ឋាននគរបាលក្រុងសួងបានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លួង ណារុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក្រោយផឹកស្រារួចជេរប្រមាថនិងយកពូថៅវាយម៉ូតូ១គ្រឿងម៉ាក ហុងដាសេ.១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០០៣ ផ្លាកលេខ ១BQ ២៧១៦ បណ្ដាលឲ្យខូចខាតបែកចង្កៀងខាងមុខ កុងទ័រ ស្តុបខាងក្រោយ កាត់តាប៊ូខាងក្រោយ និងវាយខូចខាតចានបាយចំនួន៣ ឆ្នាំងដាំបាយចំនួន១ កៅអីចំនួន២ របស់ជនរងគ្រោះ ឈ្មោះ អាត សុខរី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ អន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសួង ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យអង្កេតស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


