សន្តិសុខសង្គម
ឆ្មក់បង្ក្រាបស្តុកបារី និងស្រា ខុសច្បាប់ ២ កន្លែង លួចនាំចេញទៅថៃ
ទីតាំងល្មើសច្បាប់ ២ កន្លែង ដែលសំងំស្តុកទំនិញខុសច្បាប់រាប់ឆ្នាំ លួចលាក់ឆ្លងដែនទៅកាន់ប្រទេសថៃ ត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ច ដឹកនាំដោយតំណាងអយ្យការចុះបង្ក្រាប។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ដែលមានការដឹកនាំដោយលោក ក្រឡាបញ្ជី គឹម ប៊ុនធឿន និងអមដំណើរដោយលោក យី យក់សាន នាយការិយាល័យប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងមានការសហការពីមន្ត្រីនគរបាលស្រុកផងដែរ។
ការចុះឆែកឃ្លាំង ដែលសង្ស័យថាមានស្តុក ស្រា បារី សម្រាប់នាំចូលប្រទេសថៃ គឺបានធ្វើឡើងលើ ២ ទីតាំងផ្សេងគ្នាក្នុងពេលតែមួយ គឺទី ១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩ ចូលទៅកាន់ច្រកទ្វារអន្តរជាតិគីឡូ ១៣ (ភ្នំដី)ស្ថិតក្នុងភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដែលជាកម្មសិទ្ធរបស់ឈ្មោះ សិដ្ឋ និងទី ២ តាមបណ្តោយផ្លូវលេខ ៥៧ ស្ថិតក្នុងភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ជាកម្មសិទ្ធរបស់អ្នកស្រី វី ។


សុំបញ្ជាក់ថាទីតាំងចំនួន ២ ខាងលើ ដែលកម្លាំងសមត្ថកិច្ចសហការធ្វើការត្រួតពិនិត្យនោះ គឺជាទីតាំងដែលសមត្ថកិច្ចសង្ស័យថា មានការស្តុកនូវទំនិញខុសច្បាប់ដូចជាស្រាបារី សម្រាប់ធ្វើការនាំឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។


ជួបជាមួយកម្ពុជាថ្មី តាមរយៈទូរស័ព្ទ អ្នកស្រី វី បានទទួលស្គាល់ថា ទំនិញរបស់អ្នកស្រីពិតជាមានមួយចំនួនខុសច្បាប់ពិតប្រាកដ។ ដោយឡែកលោក យី យក់សាន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបញ្ជាក់ផងដែរថា លោកមិនទាន់កំណត់ជារបាយការណ៍ឲ្យបានច្បាស់លាស់នៅឡើយទេអំពីទំនិញដែលខុសច្បាប់ ដោយសារតែទំនិញមានច្រើន ហើយកម្លាំងរបស់លោកកំពុងពិនិត្យ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


