សន្តិសុខសង្គម
ឆ្មក់ចូលពិនិត្យទីតាំងទទួលបញ្ញើ អឹម អេស ធី អ៊ិចប្រេស រកឃើញទំនិញអត់ច្បាប់ជាច្រើនឡាំង
បាត់ដំបង ៖ ទំនិញខុសច្បាប់ប្រមាណ ១៩០ឡាំង ត្រូវបានកម្លាំងជំនាញធ្វើការដកហូត និងនាំខ្លួនម្ចាស់ទីតាំងទៅធ្វើការសាកសួរ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងក្រុមហ៊ុនបញ្ញើឥវ៉ាន់។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩នឹង៤០នាទី ព្រឹក ដែល ដឹកនាំដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង រួមជាមួយនឹងកម្លាំង នគរបាលនៃ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ប៉ុស្តិ៍រដ្ឋបាលបឹងរាំង និងអាជ្ញាធរមូលដ្ឋានផងដែរ។

នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺ បានចុះអនុវត្តតាមដីកាអនុញ្ញាតឲ្យធ្វើការឆែកឆេរ លេខ០២ដ.ក.អ ឆ.ឆ/២២ ពិនិត្យនិងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៊ិចប្រេស ដែលមានទីតាំងក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងការពិនិត្យឆែកឆេរ កម្លាំងជំនាញបានរកឃើញនិងដកហូតទឹកដោះគោស្រស់និងទឹកដោះគោជូរចម្រុះ បានចំនួន១៩០ កែស រថយន្ត ១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-8861 ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ សំ អឿន ភេទប្រុសអាយុ ៣៨ឆ្នាំ ស្នាក់នៅក្នុង ភូមិ ឃុំ កើតហេតុខាងលើ(ជាម្ចាស់ទីតាំង)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


