សន្តិសុខសង្គម
អគ្គិភ័យ ៣០ ករណី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កើនឡើង ៦ ករណី
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញបាយការណ៍សរុបករណីអគ្គិភ័យ កើតឡើងថ្ងៃបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបីថ្ងៃ ដោយកើនឡើងចំនួន ៦ ករណីបើប្រៀបធៀបឆ្នាំមុន។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឱ្យដឹងថា ១. ចាប់ពី បិណ្ឌទី១ ដល់ បិណ្ឌទី១៣ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គិភ័យកើតឡើងចំនួន ២៦/២០ លើក ធៀបនឹងឆ្នាំ២០២១ កើនឡើងចំនួន ៦ លើក។

អគ្គិភ័យបានបណ្ដាលឱ្យឆេះផ្ទះចំនួន ២៣ ខ្នង, បន្ទប់ ១, តូប១, និងរថយន្តចំនួន ៣ គ្រឿង ស្លាប់មនុស្ស ១ នាក់ និងរងរបួសមនុស្ស ១នាក់។

មូលហេតុមកពី ចរន្តអគ្គីសនី ១៧ លើក, ភ្លើងទានធូប ១ លើក, ភ្លើងចង្ក្រាន ២ លើក, ផ្ទុះហ្គាស ១ លើក, មនុស្សដុត ២ លើក, និងកំពុងបន្តស្រាវជ្រាវ ៣ ករណី។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ទាំង ៣ ថ្ងៃ មានករណីអគ្គិភ័យកើតឡើងចំនួន ៤/៤ លើក ធៀបនឹងឆ្នាំ២០២១ ចំនួនស្មើគ្នា ក្នុងនោះ ឆេះផ្ទះចំនួន៤ ខ្នង។

មូលហេតុបណ្ដាលមកពី ចរន្តអគ្គីសនី ១ លើក, ភ្លើងទានធូប ២ លើក, មនុស្សដុត ២ លើក, នឹងកំពុងបន្តស្រាវជ្រាវ ១ លើក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


