សន្តិសុខសង្គម
អ្នកបើកបរទូកនេសាទ២នាក់ លិចកណ្ដាលសមុទ្រ ត្រូវបានអូប័រឧកញ៉ាទៀ វិចិត្រជួយសង្គ្រោះ
ព្រះសីហនុ ៖ អ្នកបើកបរទូកនេសាទ២នាក់ ចេញនេសាទជួបខ្យល់កន្ត្រាក់ខ្លាំង និងទឹករលកធំៗ បណ្ដាលឲ្យលិចកណ្ដាលសមុទ្រ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

បើតាមការផ្ដល់ព័ត៌មានពីម្ចាស់ទូកឈ្មោះ ធិន យឿន ភេទប្រុស លេខទូរសព្ទ 0714921580 បានឲ្យដឹងថា នៅម៉ោង៣និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទូកនេសាទ ម៉ាស៊ីនប្រភេទគោយន្ត របស់គាត់បានលិចទឹកសមុទ្រនៅចំណុចលេខដាវ 37.22 ចន្លោះកោះថាស និងកោះរ៉ុងសន្លឹម បណ្តាលអោយបាត់មនុស្សចំនួន២នាក់។

គិតត្រឹមម៉ោង ១៦ និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញបុរសទាំង ២នាក់នោះ និងជួយសង្គ្រោះបានដោយសុវត្ថិភាព ខាងក្រៅពយភ្លើងស៊ីញ៉ូ នៅចំណុចលេខដាវ 27.22 ចម្ងាយប្រហែល៩ម៉ែត្រ។

បុរសរងគ្រោះទាំង២នាក់នោះ មានឈ្មោះទី១-នៅ គឹមយ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបរទូកនេសាទ មានស្រុកកំណើតនៅខេត្តព្រៃវែង និងទី២-ឈ្មោះ អេង អឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរនេសាទ មានស្រុកកំណើតនៅខេត្តកែប។

ជនរងគ្រោះទាំង២នាក់ខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយលិចទូកខាងលើនោះ គឺមកពីមានខ្យល់ធ្លាក់ខ្លាំង ទឹករលកធំៗ និងម៉ូទ័របូមទឹកខូច ទើបបណ្តាលអោយលិចទូកតែម្តង។ ចំពោះសម្ភារដែលបាត់បង់រួមមាន ទូកឈើអូសមឹកចំនួន ១គ្រឿង ម៉ាស៊ីនគោយន្តចំនួន ១គ្រឿងម៉ងអូសចំនួន ២ ជូរ និងសម្ភារមួយចំនួន។

បច្ចុប្បន្នបុរសរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានអូប័រក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយកងកម្លាំងដឹកមកដីគោកដោយសុវត្ថិភាព ក្រោយកើតហេតុលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ជនរងគ្រោះទាំង២នាក់ខាងលើក្នុងម្នាក់ចំនួន១លានរៀល នឹងបញ្ជូនមកមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព៕
កែសម្រួលដោយ ៖ នាគព័ន្ធ









-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?