សន្តិសុខសង្គម
លួចម៉ូតូពីខណ្ឌចំការមនយកមកលក់នៅច្បារអំពៅត្រូវនគរបាលចាប់ឃាត់ខ្លួន
មុខសញ្ញាជនសង្ស័យលួចម៉ូតូចំនួន២នាក់ ត្រូវនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ ខណ្ឌច្បារអំពៅចាប់ខ្លួនបន្ទាប់ពីជនសង្ស័យយកម៉ូតូដែលខ្លួនលួចបានពីយប់នៅខណ្ឌចំការមនរួចមកលក់នៅសង្កាត់ច្បារអំពៅទី២។
នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានឲ្យដឹងថា បុរសជនសង្ស័យទាំង២ម្នាក់ឈ្មោះហុង ភារ៉ា អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ធី បញ្ញា អាយុ១៥ឆ្នាំ ស្នាក់នៅភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

ជនសង្ស័យបានសារភាពថា នៅវេលាម៉ោង៤ និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី ២០ ខែកុម្ភៈនេះពួកវាបានធ្វើសកម្មភាពលួចម៉ូតូសេ ១២៥ នៅក្រោយភោជនីយដ្ឋានសាគូរ៉ា ផ្លូវព្រះមុនីវង្សភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញរួចបណ្តើមកផ្ទះនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ២។ លុះព្រឹកឡើងពួកគេបណ្តើរម៉ូតូយកទៅលក់ឲ្យអ្មកជិតខាងក៏ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ចាប់ខ្លួនបានតែម្តង។
នគរបាលបាននិយាយថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សែ គឹមស៊ុន ភេទប្រុសអាយុ២១ ឆ្នាំ ជាបុគ្គលិកក្នុងភោជនីយដ្ឋាន សាគូរ៉ា។ ចំណែកម៉ូតូក៏ត្រូវបាននគរបាលប្រគល់ទៅជនរងគ្រោះវិញ ហើយកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


