សន្តិសុខសង្គម
រថយន្តកែច្នៃ និងដឹកលើសទម្ងន់ តែងរួចផុតពីគោលដៅប៉ូលិស
រថយន្តជាច្រើនគ្រឿងដែលជាប្រភេទរថយន្តកែច្នៃនៅតែមានសិទ្ធិធ្វើចរាចរណ៍យ៉ាងរលូនរាល់ថ្ងៃនៅតាមផ្លូវជាតិនានាក្នុងខេត្តបាត់ដំបង ដែលប្រភេទរថយន្តជំពូកនេះហាក់ចេះបំបាំងកាយព្រោះមិនដែលមានក្រុមគោលដៅចល័តចាប់បានឡើយ។

បច្ចុប្បន្នគេសង្គេតឃើញថា ប្រភេទរថយន្តកែច្នៃសម្រាប់ដឹកអង្កាមនេះ ត្រូវបានគេកែឱ្យធំខាងលើ ហើយបន្តកន្ទុយវែងទៅក្រោយថែមទៀត ដែលខុសពីគោលការណ៍ច្បាប់ ប៉ុន្តែគេឆ្ងល់ថា នៅខេត្តបាត់ដំបងមានប្រភេទរថយន្តនេះយ៉ាងច្រើនគ្រឿង ដែលកំពុងធ្វើចរាចរបានដោយសេរី ហាក់ពុំមានអ្វីទៅធ្វើអោយប៉ូលិសឈឺក្បាលនោះឡើយ ម៉្យាងទៀតមានគេលើកឡើងថា ក្រុមរថយន្តនេះ ដូចជាដឹងច្បាស់អំពីការឈរជើងរបស់សមត្ថកិច្ចគោលដៅចល័ត ដែលគ្រប់គ្រងដោយលោកនាយរងការិយាល័យ អុឹម អង្សា ហៅកា ដែលរួមសហការជាមួយក្រុមជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
ប្រភពច្បាស់ការបាននិយាយថា សព្វថ្ងៃបើគោលដៅឈរជើងត្រង់ណាលើផ្លូវជាតិណា គឺរថយន្តជំពូកនេះ ត្រូវប្រើប្រាស់ផ្លូវផ្សេង ហាក់ដូចជាមានការត្រូវរ៉ូវគ្នា ឬក៏ពេលដែលកម្លាំងដកចេញពីគោលដៅភ្លាម ទើបគេឃើញរថយន្តនេះចេញដំណើរតែម្តង នេះបានពិតជារថយន្តចេះបំបាំងកាយមែន។

ប៉ុន្តែកន្លងមកលោក អុឹម អង្សា ហៅកា នាយរងការិយាល័យចរាចរផ្លូវគោកខេត្ត ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នូវខ្លឹមសារពីរពាក្យ គឺបើឃើញរថយន្តប្រភេទនេះឈប់សំចតនៅកន្លែងណា លោកនឹងចុះទៅចាប់ភ្លាម ដើម្បីយកមកកាត់ទ្រុងចោលតាមគោលការណ៍កំណត់ តែពាក្យទីពីរគឺលោកធ្វើមិនកើតទេព្រោះមានគេនៅពីក្រោយខ្នង។
ពាក្យទាំង២ប្រយោគនេះ តើលោកនាយរងការិយាល័យ ធ្វើជាមន្ត្រីប៉ូលិសឈរនៅលើច្បាប់ ហើយអនុវត្តន៍ច្បាប់ដែរឬទេ? ប៉ុន្តែបើតាមប្រភពរាយការណ៍គឺបានបញ្ជាក់ថា បើគេបង្ក្រាបគឺបានភ្លាម ប៉ុន្តែដោយសារតែមានការម្ចាស់យានទាំងនោះប៉ាវអោយផឹកទឹកតែរាល់ខែ ទើបសមត្ថកិច្ចចល័ត និងមន្ត្រីសាធារណការ មិនអាចលើកដៃដែកបង្ក្រាបបាន យើងចាំមើលថា តើពេលណាទើបកម្លាំងជំនាញអាចលុបបំបាត់ប្រភេទរថយន្តកែច្នៃទាំងនេះបាន?
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ