សន្តិសុខសង្គម
ខឹងសុំប្រពន្ធត្រូវរ៉ូវគ្នាមិនបាន ទាញប៉័ងតោកាប់រួចគេចខ្លួន តែត្រូវនគរបាលឃាត់បានវិញ
បុរសម្នាក់បានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ដើម្បីត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម ក៏កើតភ្លើងប្រច័ណ្ឌកាប់ប្រពន្ធជាច្រើនប៉័ងតោ ហើយគេចខ្លួន ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវរហូតឃាត់ខ្លួនបានវិញ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ នៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២៤និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បុរសជាប្តីបានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រមក៏កើតភ្លើងប្រច័ណ្ឌ កាប់ប្រពន្ធជាច្រើនប៉័ងតោ បណ្តាល ឱ្យរបួស ចំណែកជនបង្កបានរត់គេចខ្លួនបាត់។
សមត្ថកិច្ច បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងស្តាប់ការបំភ្លឺពីសាក្សី កម្លាំងនគរបាលជំនាញបានចុះស្រាវជ្រាវរហូតដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែសីហាដដែល ទើបឃាត់ខ្លួនជនដៃដល់បាននៅចំណុចភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំ។
តាមចម្លើយរបស់ជនល្មើស ឈ្មោះ ស៊ុ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានឆ្លើយសារភាពថា នៅអំឡុងឆ្នាំ២០១៩ រូបគេ និងជនរងគ្រោះ ឈ្មោះ គង់ ដានី ភេទស្រី អាយុ ៤៨ឆ្នាំ បានរួមរស់ជាមួយគ្នាបែបអនីតិសង្វាសជន ហើយចាប់តាំងពីចុងឆ្នាំ២០២០មក គេតែងតែមានទំនាស់ជាមួយជនរងគ្រោះជាបន្តបន្ទាប់ ដោយសារជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសផ្សេងទៀត។ ក្រោយធ្វើសកម្មភាព ខ្លួនបានយកកាំបិតប៉័ងតោទៅបោះចោលនៅក្រោយផ្ទះជនរងគ្រោះ ហើយបានបើកម៉ូតូគេចខ្លួនទៅផ្ទះម្តាយមីង ស្ថិតនៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង