សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ខ្លាំង បោកបក់ផ្ទះបណ្តែតទឹក ១គ្រួសារក្រឡាប់ចូលទឹកបឹងទន្លេសាប
ក្រុមគ្រួសារជាអ្នកនេសាទមួយគ្រួសារ បានជួបគ្រោះធម្មជាតិខណៈមានខ្យល់កន្ត្រាក់បានបក់បោកទៅលើផ្ទះបណ្តែតទឹកបណ្តាលឲ្យក្រឡាប់ចូលទៅក្នុងទឹកនៃបឹងទន្លេសាប។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ០២ៈ០៥ នាទីនៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ។

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុខាងលើ មានធ្លាក់ភ្លៀង ១ មេ លាយឡំខ្យល់កន្ត្រាក់បានបក់បោកទៅលើភូមិសាស្ត្រខាងលើ ទើបធ្វើឲ្យក្រឡាប់លិចផ្ទះពលរដ្ឋជាអ្នកនេសាទមួយគ្រួសារចូលទឹកទន្លេសាបតែម្តង។ គ្រួសារដែលរងគ្រោះប្ដី ឈ្មោះ រើម សុខា ប្រពន្ធឈ្មោះ សេន ចាន់ថា មានកូន ២ នាក់ និង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ បានខូចខាតមួយចំនួនធំ តែមិនមានមនុស្សណាម្នាក់ក្នុងគ្រួសាររងគ្រោះនោះទេ ខណះពេលកើតហេតុត្រូវបានពលរដ្ឋរស់នៅជិតនាំគ្នាជួយសង្គ្រោះទាន់ពេល។



ប្រភពពីពលរដ្ឋជាគ្រួសារនេសាទដូចគ្នាបានប្រាប់ថា នៅថ្ងៃកើតហេតុពួកគាត់បានឈរនៅខាងក្រៅផ្ទះដើម្បីពិនិត្យមើល ក្រែងមានកើតហេតុណាមួយមកលើលំនៅដ្ឋានរបស់ខ្លួនតាមរយះខ្យល់កន្ត្រាក់ដ៏ខ្លាំង ក៏ស្រាប់តែឃើញផ្ទះអ្នកជិតខាង១ខ្នងរបស់គ្រួសាររងគ្រោះរលំភ្លាមៗ ពេលនោះពួកខ្លួនទាញទូករៀងៗខ្លួនមកជួយភ្លាមៗទើបមិនបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារណាម្នាក់គឺជួយគ្នាបានទាន់ពេលវេលា។
អាជ្ញាធរមូលដ្ឋានប្រាប់ថា ករណីខាងលើនេះ អាជ្ញាធរឃុំនិងស្រុកកំពុងជ្រុំជ្រេងជួយ ខណះគ្រួសាររងគ្រោះកំពុងប្រ ឈមជីវភាពគ្រួសារ ហើយអាជ្ញាធរក៏បានធ្វើរបាយការណ៍ជូនថ្នាក់ខេត្តហើយ ដើម្បីជួយដោះស្រាយសម្រាលទុក្ខដល់គ្រួ សាររងគ្រោះតាមតែអាចធ្វើទៅបាននៅថ្ងៃបន្ទាប់៕
អ្នកសៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


