សន្តិសុខសង្គម
នគរបាលស្រុកបាទីឃាត់ខ្លួនក្រុមឆក់យ៉ាងសកម្មក្នុងមូលដ្ឋាន៣នាក់បញ្ជូនទៅតុលាការ
កាលពីថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ដែលជាមុខសញ្ញា លួច និងឆក់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវីធីច្បាប់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២សីហានេះថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១/.ឈ្មោះ ម៉េង លាងភើម ហៅភើម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស)។ ២/.ឈ្មោះ វ៉េង ដេវីត ហៅវីត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច និងឆក់កាបូបយ៉ាងសកម្មក្នុងមូលដ្ឋាន)។ ៣/.ឈ្មោះ វឿន សុជាតិ ហៅជី ភេទប្រុស ២០អាយុ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួច និងកាបូបយ៉ាងសកម្មក្នុងមូលដ្ឋាន និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស)។
បើតាមរបាយការណ៍ក្រុមជនសង្ស័យទាំងនេះច្រើនធ្វើសកម្មភាព លួច ឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តស្រុកបាទី ជាពិសេសស្ថិតក្នុងភូមិ ចក-ពូនភ្នំ និងស្មៅខ្ញី ឃុំត្រពាំសាប។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


