សន្តិសុខសង្គម
បង្ក្រាបហាងខារ៉ាអូខេ «ម្លប់ស្នេហ៍» ឃាត់ខ្លួនមនុស្សប្រុសស្រី ៣៨នាក់ សង្ស័យបង្កប់សេវាផ្លូវភេទ
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយកម្លាំងសម្ថកិច្ចខណ្ឌសែនសុខ ធ្វើការឆ្មក់បង្ក្រាបហាងខារ៉ាអូខេមួយកន្លែងស្លាកយីហោ «ម្លប់ស្នេហ៍» ដែលសង្ស័យបង្កប់សេវាជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្សប្រុសស្រី៣៨នាក់។

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ឧកញ៉ាឌីប៉ុក (ផ្លូវ ឱកាសខ្ញុំ ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា កម្លាំងជំនាញបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងហាងខារ៉ាអូខេយីហោ «ម្លប់ស្នេហ៍» នៅតាមបណ្តោយផ្លូវ ឪកាសខ្ងុំ មានលួចលាក់បង្កប់សេវាផ្លូវភេទ និងមាននារីមួយចំនួនមិនទាន់គ្រប់អាយុបានមកកាន់កន្លែងនេះ ដើម្បីបម្រើសេវាទៅកាន់ភ្ញៀវ។

បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើលជួញដូរមនុស្ស និងការពារអនីតិជន ក៏បានសហការជាមួយកម្លាំងសម្ថកិច្ចខណ្ឌសែនសុខ ឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៣៨នាក់ ក្នុងនោះមានប្រុស៤នាក់ ម៉ូតូចំនួន០៤គ្រឿង និងសម្ភារៈសង្ស័យមួយចំនួន។

ក្រោយមកកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើលជួញដូរមនុស្ស និងការពារអនីតិជន ក៏បានបញ្ជូនមនុស្សប្រុសស្រីទាំង៣៨នាក់ រួមទាំងម៉ូតូ០៤គ្រឿង និងសម្ភារៈដែលសង្ស័យខាងលើយកទៅរក្សាទុកនៅអគ្គស្នងការនគរបាលជាតិដេីម្បី សួរនាំបន្តតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ រដ្ឋា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


