កីឡា
យ៉ុន ខេមរៈ លាមាត់លាកដោយកោសក់ក្រោយបន់ឲ្យឈប់បាញ់គ្នារវាងខ្មែរ-សៀម
ដៃប៉ះសេរបស់ក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញ កីឡាករ យ៉ុន ខេមរៈ ប្រាប់ថាជាការលាមាត់ក្រោយបន់ស្រន់ឲ្យឈប់មានការបាញ់គ្នារវងាកម្ពុជា និងសៀម អំឡុងការឈ្លានពាននេះរូបគេបានកោសក់បន្ទាប់ពីប្រទេសទាំងពីរចាប់ផ្ដើមមានសន្តិភាពឡើងវិញមែន។

កីឡាករ យ៉ុន ខេមរៈ
កីឡាករ យ៉ុន ខេមរៈ បានឲ្យដឹងថា សក់របស់ខ្លួនដែលទើបដុះបានបន្តិចៗនេះគឺបន្ទាប់ពីរូបគេបានលាមាត់វិញចំពោះការដែលបានបន់ស្រន់ឲ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញ ឬឈប់បាញ់គ្នារវាងខ្មែ-សៀម ឡើងវិញដូចមុន។
អ្នកប៉ះសេដែលជួយឲ្យក្លឹបស្នងការរាជធានីភ្នំពេញឈ្នះការប្រកួតសប្បុរសធម៌រូបនេះបន្តទៀតថា ដោយឃើញពីរូបភាពលំបាកវេទនា ការខូចខាត និងការពលីយ៉ាងធ្ងន់ធ្ងរកន្លងទៅចំពោះការឈ្លានពានរយៈពេលខ្ទង់ ២០ថ្ងៃកន្លងទៅនេះ ខ្លួនបានបន់ស្រន់ឲ្យប្រទេសជាតិមានសុខសុវត្ថិភាព មានសន្តិភាពឡើងវិញ។ ជាមួយគ្នានោះដែរឪពុករបស់ខ្លួនក៏កំពុងនៅឈរតតាំងជួរមុខជាមួយសៀមផងដែរអំឡុងពេលនេះសង្គ្រាមនេះ ដូច្នេះអ្វីដែលខ្លួនបានបន់ស្រន់ក៏មានជាបទឈប់បាញ់ និងចាប់ផ្ដើមមានសភាពធូរស្រាលឡើងវិញនេះទើបរូបគេបានកោសក់ជាការលាមាត់តែម្ដង។
បញ្ជាក់ដែរថា យ៉ុន ខេមរៈ ជាកីឡាករនៃក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញ និងបានជួយឲ្យក្រុមឈ្នះការប្រកួតសប្បុរសធម៌ក្នុងការរៃអង្គាសថវិកាជួយដល់វីរកងទ័ព វីរកងកម្លាំងនគរបាលជាតិ រួមទាំងជនភៀសសឹកដែលកំពុងជួបការលំបាកអំឡុងការឈ្លានពានពីសំណាក់ប្រទេសសៀម។ ការប្រកួតសប្បុរសធម៌នេះដែលរៀបចំឡើងដោយសហព័ន្ធបាល់ទះកម្ពុជាជាមួយក្រុមហ៊ុន WURKZ បានប្រមូលថវិកាសរុប ១២៧,៨៧៥,០០០ រៀល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញបានយកឈ្នះលើក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-២ សិតនៅវគ្គផ្ដាច់ព្រ័ត្រនោះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


