Connect with us

កីឡា

លោក Pep Muñoz គិត​ថា​ ភ្នំពេញក្រោន នឹង​ធ្វើ​អ្វី​គ្រប់យ៉ាងដើម្បី​ពានអន្តរជាតិ

បានផុស

នៅ

អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង Pep Muñoz ចាត់​ទុក​ការ​ពង្រឹង​ក្រុម​របស់ ភ្នំពេញក្រោន ជា​ការ​​ផ្តោត​សំខាន់​លើ​ពាន​រង្វាន់​អន្តរជាតិ បន្ទាប់​ពី​ពួក​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​មួយ​រយៈ​ពេល​ចុង​ក្រោយ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញក្រោន បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈការ​ប្រកាស​នាំ​ចូល​កីឡាករ​បរទេស​ថ្មី ៣ នាក់​ទៀត​សម្រាប់​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Challenge League ត្រៀម​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ។ កីឡាករ​ថ្មី​ទាំង ៣​ នាក់​នោះ​មានដូច​ជា​ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយក្រែន​ Valeriy Gryshyn, ខ្សែការពារសញ្ជាតិអ៊ីតាលី Pape Serigne និង​ខ្សែបម្រើសញ្ជាតិ កាណាដា Diego Gutiérrez។ រហូត​ដល់​ពេល​នេះ ភ្នំពេញក្រោន មាន​កីឡាករ​បរទេស​ចំនួន ១១​នាក់​ហើយ​។

ក្រឡេក​មើល​លទ្ធផល​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​វិញ ភ្នំពេញក្រោន មាន ៤៣ ពិន្ទុ តាម​ពី​ក្រោយ ៥ ពិន្ទុ ទៅ​នឹង​ក្រុម​កំពូល​តារាង ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​មាន ៤៨ ពិន្ទុ។ គម្លាត​ពិន្ទុ​នេះ កាន់​តែ​ធ្វើ​ឲ្យ ភ្នំពេញក្រោន ពិបាក​ក្នុង​ការ​ប្រជែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ ភ្នំពេញក្រោន​ ដាក់​គោល​ដៅ​ធំ​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​ដែល​ត្រូវ​ប្រជែង​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទៀត។

លោក Pep Muñoz បានលើក​ឡើង​ថា ៖«ភ្នំពេញ​ក្រោន កំពុង​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​លីគ​ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ ដូច្នេះ​ខ្ញុំ​គិត​ថា ពួក​គេ​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​​យ៉ាង​ដើម្បី​ពាន​អន្តរជាតិ Challenge League។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរឲ្យ​ចង់​មើល​រវាង ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង»។

ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​គូ​ប្រជែង​ក្នុង​ស្រុក​សម្រាប់​ពាន​រង្វាន់​អន្តរជាតិ នឹង​ប្រកួត​គ្នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ ដោយ​ជើង​ទី១ ថ្ងៃ​ទី​៥ ខែ​មីនា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ជើង​ទី​២ ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ដូច្នេះ​កម្ពុជា នឹង​មាន ១ ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ។

ជំនួប​ដ៏​សំខាន់​នេះ លោក Pep Muñoz ​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​​ទស្សនា​ការ​ប្រកួត​ បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​មក​ប្រទេសឥណ្ឌូណេស៊ី ដើម្បី​ការងារ​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម