កីឡា
កម្មវិធី «រត់ដើម្បីក្តីស្រឡាញ់! រត់ដើម្បីទេសចរណ៍! រត់ដើម្បីសប្បុរសធម៌!» ទាក់ទាញអ្នកចូលរួមរហូត ១២០០០នាក់
កម្មវិធីរត់ប្រណាំងបែបកម្សាន្តសប្បាយ និងជាការផ្សព្វផ្សាយ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ដែលបានរៀបចំឡើងនៅឯខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបានទាក់ទាញអ្នកចូលរួតរត់រហូតដល់ទៅ ១២០០០នាក់ឯណោះ។

រូបភាពលើហ្វេសបុកផេក លោក ហួត ហាក់
នេះបើតាមការបង្ហោះផ្សព្វផ្សាយនៅលើហ្វេសបុកផេកលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។ លើសពីនេះទៅទៀតជាការជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើន នៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍។

រូបភាពលើហ្វេសបុកផេក លោក ហួត ហាក់
បញ្ជាក់ដែរថា «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» បានរៀបចំឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមរត់លេងកម្សាន្តសប្បាយរហូតដល់ទៅ ១២០០នាក់ឯណោះ។ ក្នុងពិធីនោះផងដែរមានការអញ្ជើញចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាអធិបតីភាពផងដែរ៕

រូបភាពលើហ្វេសបុកផេក លោក ហួត ហាក់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


