កីឡា
ព្រះខ័នរាជស្វាយរៀង អាចនឹងបំបែកកំណត់ត្រាអ្នកគាំទ្រផ្ទាល់ខ្លួនថ្ងៃព្រហស្បតិ៍នេះ
ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួល ក្រុម Manila Digger FC សម្រាប់ការប្រកួត ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League វេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២៦។

នេះជាការប្រកួតដ៏សំខាន់សម្រាប់ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ផ្ទះជើងទី១ ដែលត្រូវធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អដើម្បីធ្វើដំណើរទៅប្រកួតជើងទី ២ ដោយភាពកក់ក្តៅនៅប្រទេសហ្វីលីពីន នាថ្ងៃទី ១៦ ខែមេសា។
ក្រៅពីសមត្ថភាពដ៏ល្អរបស់កីឡាករបង្ហាញលើទីលានដើម្បីស្វែងរកជ័យជម្នះ កម្លាំងចិត្តអ្នកគាំទ្រក៏ជាផ្នែកដ៏សំខាន់ដែលជួយឲ្យក្រុមទទួលបានជ័យជម្នះ។ រាល់ការប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ តែងតែទទួលបានអ្នកចូលរួមទស្សនាផ្ទាល់ច្រើន។ ជាពិសេសអ្នកគាំទ្រច្រើនជាងសម្រាប់ការប្រកួតនៅប្រទេសផ្សេងៗក្នុងពានរង្វាន់អាស៊ីទី ៣ នេះ។

បើក្រឡេកមើលស្ថិតិអ្នកគាំទ្ររបស់ ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតពានរង្វាន់ AFC Challenge League តាំងពីរដូវកាលមុន រហូតដល់រដូវកាលនេះគឺជាប់កំណត់ត្រាលេខ ១ ទាំងវគ្គសន្សំពិន្ទុក្នុងពូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ជាក់ស្តែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន មានអ្នកទស្សនាផ្ទាល់ចំនួន ១០,៧៦៥ នាក់ នៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមរបស់ឥណ្ឌូណេស៊ី Madura United ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផ្សេងទៀតកាលពីរដូវកាលមុន គ្មានការប្រកួតណាដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងនៅកម្ពុជាទេ។
គិតចាប់តាំងពីខែមេសា ឆ្នាំមុន រហូតដល់ខែមេសា ឆ្នាំនេះគឺមានរយៈពេល ១ ឆ្នាំពេញដែល ព្រះខ័នរាជស្វាយរៀង ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ជាលើកទី២។ កាលពីប៉ុន្មានថ្ងៃមុន ក្លិបបានប្រកាសហើយថា សំបុត្រប្រមាណ ៤០០០សន្លឹក និងសំបុត្រពិសេសត្រូវបានលក់អស់ហើយ ដូច្នេះថាតើ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកទី២ នៅទីលានដដែលអាចបំបែកកំណត់ត្រាអ្នកចូលទស្សនាផ្ទាល់ច្រើនបំផុតបានទេ?

សូមបញ្ជាក់ថា ទីលានពហុកីឡដ្ឋានជាតិមរតកតេជោ ជាប់កំណត់ត្រាអ្នកទស្សនាផ្ទាល់ច្រើនបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League គឺចំនួន ៥១,៦១០ នាក់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥។ ចំណែកស្ថិតិអ្នកគាំទ្រច្រើនបំផុតក្នុងវគ្គ ៨ ក្រុមចុងក្រោយ គឺនៅទីលាន Virekananda Yuba របស់ប្រទេសឥណ្ឌា ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ២៥,៤៩៧នាក់ ពេល Arkadag ឈ្នះក្រុម East Bengal ២-១ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ ហើយលំដាប់លេខ ២ គឺនៅពហុកីឡដ្ឋានជាតិអូឡាំពិកមានចំនួន ២០,២៤៩នាក់នៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ៤-១ វគ្គ ៨ ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


