កីឡា
លោក Versales ថា លេងមិនទាន់អស់ ១០០% ខណៈលោក McConkey ថា ចាំមើលជើងទី២ នៅបន្តចតឡានក្រុងទៀតទេ
បន្ទាប់ពីតាមស្មើ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-១ សម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League គ្រូបង្វឹកក្រុម Manila Digger ចាត់ទុកកូនក្រុមរបស់លោកលេងមិនទាន់អស់សមត្ថភាព ១០០ % នោះទេ។

ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខ ១-០ តាំងពីនាទីទី៤ នៃវគ្គទី១ ដោយកីឡាករ Tiago Alvez ហើយបានដាក់សម្ពាធយ៉ាងខ្លាំងស្ទើរ ៩០នាទីពេញ។ ចំណែកក្រុម Manila Digger បានព្យាយាមការពារ និងវាយបកម្តងម្កាលប៉ុណ្ណោះ។ រហូតដល់នាទី ៨៥ ទើបកីឡាករ Osman Gai តែតចូលតាមស្មើ ១-១ ហើយក្រុមទាំងមូលសប្បាយរីករាយយ៉ាងខ្លាំង។

បន្ទាប់ពីតាមស្មើ ក្រុម Manila Digger បានចុះការពារទាំងអស់ សូម្បីតែខ្សែប្រយុទ្ធទោលនៅខាងមុខសម្រាប់វាយបកក៏ចុះការពារដែរដោយទប់កុំឲ្យ ព្រះខ័នរាជស្វាយរៀង អាចសម្រុកទៅមុខបាន។
ទោះបីជាទម្រង់លេងការពារ ៩០នាទីពេញ ក៏លោក Kim Versales ជាគ្រូបង្វឹកបាននិយាយថា ក្រុមរបស់លោកមិនទាន់លេងអស់ពីសមត្ថភាព ១០០ %នោះទេ។ លោកបានិយាយថា ៖«យើងបានត្រៀមខ្លួនយូរណាស់សម្រាប់ការប្រកួតនេះ។ ការលេងរបស់យើងយប់នេះមិនទាន់អស់ ១០០ %នោះទេ។ ខ្ញុំដឹងថា កីឡាកររបស់យើងនឹងធ្វើបានល្អនៅវគ្គទី២ ដោយសារតែស្មារតីប្រយុទ្ធរបស់ពួកគេ ទាំងសហការក្រុម និងឯកជន។ យើងបន្តរក្សាការលេងតាមភាពខ្លាំងរបស់យើង ហើយទីបំផុត យើងតាមស្មើ»។

ចំណែកលោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានពេញចិត្តចំពោះទម្រង់លេងរបស់ក្រុម ប៉ុន្តែលោកមិនពេញចិត្តនឹងលទ្ធផលឡើយ។ ក្រុមរបស់លោកគួរតែទទួលបានលទ្ធផលល្អជាងនេះ ដោយផ្នែកលើការលេងយ៉ាងល្អរបស់កីឡាករ។

ឆ្លើយតបទៅនឹងសំដីរបស់គ្រូបង្វឹក Manila Digger គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា លោកចាំមើលថាតើការលេងអស់ ១០០ % របស់ក្រុម Manila Digger នៅជើងទី ២ លទ្ធផលនឹងទៅជាយ៉ាងណា ឬមួយពួកគេនៅតែបន្តចុះមកក្រោមការពារទាំងអស់ ដូច ១០ នាទីចុងក្រោយ កាលពីជើងទី១។

សូមបញ្ជាក់ថា ការប្រកួតជើងទី២ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន ដើម្បីសម្រេចថា តើក្រុមណាជាអ្នកឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រដូវកាលនេះ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


