កីឡា
កំហុស ២ យ៉ាងរបស់លោក Southgate ធ្វើឲ្យ អង់គ្លេស របូតពាន យូរ៉ូ
តោកំណាចអង់គ្លេស ត្រូវបានក្រុមអាហ្ស៊ូរី អ៊ីតាលី យកឈ្នះដោយការទាត់បាល់ប៉េណាល់ទី នៅពហុកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់៩០នាទីក្នុងលទ្ធផល ១-១ ហើយគ្មានការស៊ុតបញ្ចូលទីគ្នាទេ នៅម៉ោងបន្ថែម ១៥នាទី២ដង។
កីឡាករ Luke Shaw បានរកគ្រាប់បាល់នាំមុខឲ្យអង់គ្លេស បន្ទាប់ពីការប្រកួតលេងបានត្រឹម ១នាទីនិង ៥៧ វិនាទី ដែលជាគ្រាប់បាល់លឿនបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអ៊ឺរ៉ុបនិងជាគ្រាប់ទី ១ របស់រូបគេសម្រាប់ក្រុមតោកំណាច អង់គ្លេស។
ខ្សែការពារ Leonardo Bonucci រកគ្រាប់បាល់ឲ្យអ៊ីតាលី តាមស្មើវិញនៅតង់ទី ២ មុនពេលពួកគេឈ្នះបាល់ប៉េណាល់ទី ដោយសារកីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka របស់អង់គ្លេស ស៊ុតមិនចូល។
ស្របពេលជាមួយគ្នានេះដែរ គេហទំព័រ Daily Star Sport បានកត់សម្គាល់រឿងពីរយ៉ាង ដែលគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ធ្វើខុស។
កំហុសទី១៖ ការរៀបក្បួនទប់
បន្ទាប់ពីការនាំមុខមុននៅដើមតង់ទី១ អង់គ្លេសបាន ប្តូរដាក់ប្រព័ន្ធទប់ ហើយព្យាយាមការពារខ្លាំងមែនទែន ដោយគ្រាប់បាល់របស់ Shaw គឺជាការស៊ុតចុងក្រោយបំផុតរបស់ក្រុមតោកំណាច ពីការលេង open play រហូតដល់តង់ទី ២នៃម៉ោងបន្ថែម ១៥នាទីពីរដង។
ទោះបីជាយ៉ាងណាក៏ដោយ ក្បួនបែបនេះ អនុញ្ញាតឲ្យអ៊ីតាលី បុកខ្លាំងនិងមានសាច់បាល់លេងច្រើនក្នុងការប្រកួត ហើយក្រុមរបស់លោក Roberto Mancini គ្រប់គ្រងបាល់ខ្លាំងនៅតង់ទី ២ រហូតឈានទៅដល់ការតាមស្មើ។
កំហុសទី២៖ ការផ្លាស់ប្តូរកីឡាករយឺតពេល
លោក Southgate បានសម្រេចចិត្ត មិនផ្លាស់ប្តូរកីឡាករចូល នៅដំណាក់កាលដំបូងនៃការប្រកួតនេះ ហើយគាត់បានរង់ចាំរហូតដល់នាទីទី៧១ ដើម្បីធ្វើការផ្លាស់ប្តូរលើកដំបូង ដោយដាក់ចូល Saka ជំនួស Trippier។
យ៉ាងណាក្តី គ្រូបង្វឹកអង់គ្លេសរូបនេះ ប្រហែលជាគួរតែធ្វើការកែប្រែបន្តិចមុននេះ ស្របពេលអ៊ីតាលីគ្របដណ្តប់ក្នុងតារាងនៅតង់ទី ២ មុនពេលពួកគេរកបានគ្រាប់បាល់តាមស្មើ។
លោក Southgate ក៏មិនព្រមធ្វើការផ្លាស់ប្តូរ មុនពេលចាប់ផ្តើមការប្រកួតវគ្គបន្ថែមម៉ោង១៥នាទី២ដងផងដែរ បើទោះបីជាមានកីឡាករល្អៗដូចជា Jack Grealish, Rashford និង Sancho នៅកៅអីបម្រុងក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ចាញ់អ៊ីតាលីមែន តែ Luke Shaw បង្កើតប្រវត្តិសាស្រ្តមួយ នៅវគ្គផ្តាច់ព្រ័ត្រ យូរ៉ូ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់