កីឡា
បន្ទាប់ពីត្រូវមួយជើងសន្លប់ឈឹង Giorgio Petrosyan បានធូរស្បើយឡើងវិញ ខណៈវះកាត់ថ្គាមដោយជោគជ័យ
វីរបុរសប្រដាល់ឃីកបុកសីង Giorgio “The Doctor” Petrosyan ដែលធ្លាប់ប្រកួតស្មើជាមួយ Buakaw នោះបានធូរសះស្បើយវិញបណ្តើរៗហើយ បន្ទាប់ពីត្រូវបានជើងខ្លាំងថៃ Superbon ទាត់ឲ្យសន្លប់កាលថ្ងៃសុក្រសប្ដាហ៍មុន។

Superbon ទាត់ឲ្យ Petrosyan សន្លប់រហូតបាក់ថ្គាម ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight នៅព្រឹត្តិការណ៍ ONE: FIRST STRIKE នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ ទី១៥ ខែតុលា ហើយភ្លាមៗនោះ តារាកូនកាត់អ៊ីតាលី-អាមេនី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល។ បន្ទាប់មកនៅថ្ងៃសៅរ៍ កីឡាករដដែលរូបនេះ ត្រូវបានធ្វើការវះកាត់ថ្គាមដែលបានបាក់ ហើយការវះកាត់នោះត្រូវបានដំណើរការបានយ៉ាងជោគជ័យ។
Petrosyan បានសរសើរនៅលើគណនី Instagram កាលពីថ្ងៃអាទិត្យថា ៖«ល្ងាចម្សិលមិញ ថ្គាមរបស់ខ្ញុំត្រូវបានវះកាត់ជួសជុលហើយ ដោយមានបាក់ពីរកន្លែង។ ការវះកាត់បានជោគជ័យ។ ខ្ញុំមានអារម្មណ៍ល្អប្រសើរឡើងវិញហើយ។ អរគុណដល់អ្នកគាំទ្រទាំងអស់។ ខ្ញុំនឹងបន្តផ្ដល់ព័ត៌មានដល់អ្នកទាំងអស់គ្នាបន្តបន្ទាប់ទៀត»។

Petrosyan ត្រូវបានគេចាត់ទុកជាជើងខ្លាំងឃីកបុកសីងក្នុងប្រវត្តិសាស្ត្រ។ មុនពេលប្រកួតជាមួយ Superbon កាលពីថ្ងៃសុក្រ កូនសិស្សមកពីក្លិប Team Petrosyan ធ្លាប់មានប្រវត្តិឡើងសង្វៀនឈ្នះ១០៤ដង ចាញ់២ដង និងស្មើ២។ រូបគេបានឈ្នះជើងឯក ONE Featherweight Kickboxing World Grand Prix កាលពីឆ្នាំ២០១៩ ដែលទទួលបានប្រាក់រង្វាន់១លានដុល្លារ និងមិនដែលចាញ់សោះក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។ ក្រោយលឺដំណឹងល្អនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ ONE Championship បានផ្ញើសារជូនពរ Petrosyan ឲ្យជាសះស្បើយឆាប់រហ័ស និងអាចវិលត្រលប់មកកាន់សង្វៀនប្រកួតជាថ្មី៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



