កីឡា
វី សុភ័ស និង ទូច ដេវីដ ឡើងវគ្គផ្ដាច់ព្រ័ត្រប្រាក់លានប្រដាល់សកល
មិនមានអ្វីដូចការគិតទុកមុនថា ពេលជួបប្រកួតជម្រុះចុងក្រោយពីរប្រកួតជាប់គ្នាជាមួយម៉ាង ព្រហ្មម៉ាញ និង ទូច ដេវីដ នឹងមានភាពតានតឹងក្នុងការដណ្តើមជ័យជម្នះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីULTIMATE BOXING CHAMPIONSHIP កាលពីយប់ថ្ងៃទី១៤វិច្ឆិកាយប់មិញនោះទេ។

វី សុភ័ស គឺជាខ្លា១ក្នុងចំណោម៤រូប ដែលដាក់ឲ្យប្រកួតប្រដាល់សកលដណ្តើមប្រាក់លានក្នុងកម្មវិធីULTIMATE BOXING CHAMPIONSHIP គេបានវាយឈ្នះទាំងបីប្រកួតក្នុងវគ្គជម្រុះ ដែលធ្វើឲ្យរូបគេបានឡើងទៅផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកានេះ ។
នៅក្នុងការប្រកួតជាមួយ ម៉ាង ព្រហ្មម៉ាញ វី សុភ័ស បានប្រើពេលមិនដល់ពីរទឹកទេ ដោយផ្តួលព្រហ្មម៉ាញឲ្យសន្លប់ក្នុងទឹកទី២ ហើយនៅពេលប្រកួត១ប្រកួតទៀតជាមួយទូច ដេវីដ គេក៏ទទួលបានជ័យជម្នះលើដេវីដ ដោយពិន្ទុផងដែរ។ សុភ័ស បានអះអាងថា “ សម្រាប់ការប្រកួតពីរប្រកួតចុងក្រោយនេះ គឺមិនជាមានបញ្ហាតានតឹងទេសម្រាប់ខ្លួនគេ…តែដំបូងគេគិតថាមានការលំបាកនិង បារម្ភដែរ ពិសេសគឺបញ្ហាកម្លាំងស៊ុហ្វ ព្រោះថាគេមានទម្ងន់ធំ ហើយត្រូវសម្រកមកវ៉ៃក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាមនេះ”។


គេបន្តថា “ ជាសំណាងដែលការប្រកួតដំបូងនោះ ម៉ាង ព្រហ្មម៉ាញ ភ្លាត់ស្នៀតធ្វើឲ្យចូលកណ្តាប់ដៃរបស់មួយដៃយ៉ាងដំណំ ដែលធ្វើឲ្យរូបគេមានឱកាសសម្រុកចូលវ៉ៃព្រហ្មម៉ាញ រហូតផ្តួលព្រហ្មម៉ាញឲ្យសន្លប់ក្រោកលែងរួចក្នុងទឹកទី២ ” ។ សុភ័ស និយាយថា “ ដោយសារការប្រកួតជាមួយម៉ាង ព្រហ្មម៉ាញ មិនសូវចំណាយកម្លាំងច្រើន នាំឲ្យការប្រកួតជាមួយទូច ដេវីដ មានលក្ខណៈងាយស្រួលនិងឈ្នះដោយពិន្ទុ ”។

សុភ័ស ១ប្រកួតដំបូងរបស់គេទទួលបានជ័យជម្នះលើ សែត សារឹត ដោយពិន្ទុ ក្នុងខណៈដែលព្រហ្មម៉ាញមួយប្រកួតរបស់គេជួបបរាជ័យ គឺចាញ់ពិន្ទុអ្នកប្រដាល់ទូច ដេវីដ ដែលហាត់ក្នុងក្រុមជម្រើសជាតិដែរ ។ អ្នកប្រដាល់ វី សុភ័ស បន្ទាប់ ប្រកួត វិល ជុំ ៣ដង ឈ្នះ ទាំង៣ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់ ៣លានរៀល។ នេះបើតាមការប្រកាសរបស់គណៈកម្មការរៀបចំការប្រកួត គឺ កីឡាករ វី សុភ័ស ៣ប្រកួតឈ្នះទាំង៣ មាន៩ពិន្ទុ ឈរលេខ ១ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែក កីឡាករទូច ដេវីដ ៣ប្រកួតឈ្នះ២ ចាញ់១ មាន៧ពិន្ទុ គឺ លេខ២ ដូច្នេះរូបគេ ក៏ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែរ ។


លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា “ វី សុភ័ស និង ទូច ដេវីដ នឹងត្រូវជួបគ្នាម្តងទៀត នៅក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន៣លានរៀល នៃកម្មវិធី ULTIMATE BOXING CHAMPIONSHIP នាថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ” ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


