កីឡា
ប្រកួតតែ ១ ដង Superbon ក្លាយជាកីឡាករឃីកបុកសីងឆ្នើមប្រចាំ ២០២១ នៅ ONE
កីឡាករថៃ Superbon បានប្រកួតតែម្តងប៉ុណ្ណោះកាលពីឆ្នាំ ២០២១ ហើយក៏បានគ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោករហូតជាប់ឈ្មោះជាកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំតែម្តង។

តារាប្រដាល់ថៃរូបនេះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរូបគេបានផ្តួលជើងខ្លាំងឃីកបុកសីងគ្រប់សម័យកាល Giorgio Petrosyan ដែលធ្វើឲ្យកីឡាករអាមេនី-អ៊ីតាលីរូបនេះស្គាល់បរាជ័យពីរលើក ក្នុងអាជីពឡើងសង្វៀន១០៨ដង។
ជើងខ្លាំងទាំងពីរ បានប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight ដែលនៅទំនេរនៅក្នុងព្រឹត្តិការណ៍ ONE: FIRST STRIKE កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ នៅប្រទេសសិង្ហបុរី។
Petrosyan បង្ហាញជំនាញល្អឥតខ្ចោះសម្រាប់ការប្រកួត ៧ លើកចុងក្រោយនៅ ONE Super Series ដោយមិនស្គាល់បរាជ័យម្តងណាសោះ។ ជ័យជម្នះ ៧ លើកចុងក្រោយនេះបូករួមទាំងយកឈ្នះជើងឯកមួយថៃពិភពលោក Petchmorakot និងបានយកឈ្នះជើងខ្លាំងកម្រិតពិភពលោក ៣ រូបរហូតក្លាយជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់ ១ លានដុល្លារអាមេរិកកាលពីឆ្នាំ២ ០១៩។
ចំណែកកីឡាករថៃអាយុ ៣១ ឆ្នាំ Superbon ទើបប្រកួតបាន ២ ដងប៉ុណ្ណោះ សង្វៀន ONE ក្នុងនោះប្រកួតលើកដំបូងឈ្នះមិត្តរួមជាតិ Sitthichai ដោយពិន្ទុកាលពីឆ្នាំ ២០២០។ ប៉ុន្តែបើគិតការប្រកួតគ្រប់កម្មវិធីរយៈពេល ៣ ឆ្នាំចុងក្រោយ កីឡាករថៃរូបនេះមិនដែលចាញ់សោះ។

ដោយសារបញ្ហានេះ អ្នកគាំទ្រភាគច្រើនទូទាំងពិភពលោកគិតថា Petrosyan អាចនឹងឈ្នះបានដោយស្រួល ខណៈ Superbon ប្រហែលជាមិនងាយស្រួលនោះទេ។
ទោះជាយ៉ាងណា ការពិតនៅលើសង្វៀនបង្ហាញថា អ្វីដែលអ្នកគាំទ្រគិតគឺខុសស្រឡះ។ កីឡាករថៃរូបនេះ តែងតែជឿជាក់លើបេះដូងរបស់ខ្លួនអាចយកឈ្នះបុរស ដែលត្រូវបានគេចាត់ទុកជាជើងខ្លាំងគ្រប់សម័យកាល។
នៅពេលជើងខ្លាំងទាំងពីរប្រឈមមុខគ្នានៅលើសង្វៀនដំណើរការទៅបានត្រឹមតែ ២ ទឹកប៉ុណ្ណោះ។ នៅទឹកទី ១ កីឡាករអាមេនី-អ៊ីតាលី Petrosyan បានចេញកណ្តាប់ល្អមួយៗ ខណៈកីឡាករថៃបានព្យាយាមទាត់ដែលមើលទៅមិនលើសខ្វះគ្នាប៉ុន្មានឡើយ។
នៅទឹកទី ២ ប្រព្រឹត្តទៅត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ ពេល Petrosyan បានព្យាយាមដើរសន្សឹមៗឆ្ពោះទៅមុខជាមួយកណ្តាប់ដៃឆ្វេង-ស្តាំ និងទាត់ ខណៈ Superbon ព្យាយាមទាត់ខ្ពស់ម្តងហើយម្តងទៀត។ ស្របពេលដែលមានការប្តូរជើងជាមួយកណ្តាប់ដៃ Petrosyan ត្រូវបានកីឡាករថៃទាត់ចំកបណ្តាលឲ្យសន្លប់ស្តូកឈឹងតែម្តង។
រន្ទះជើងស្តាំរបស់ Superbon នោះបានធ្វើឲ្យ Petrosyan បាក់ថ្គាម និងត្រូវធ្វើការវះកាត់ជាបន្ទាន់ ក្រោយពេលប្រកួត។

នោះជាជ័យជម្នះដ៏អស្ចារ្យ និងការទាត់ដ៏ល្អបំផុតដែលផ្តល់ឲ្យ Superbon ជោគជ័យបំផុត និងបានជាប់ឈ្នោះជាកីឡាករប្រដាល់ឆ្នើមប្រចាំឆ្នាំ ២០២១ នៅស្ថាប័នពិភពលោក ONE Championship៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


