កីឡា
Reinier De Ridder បានកោះហៅតារាជួរមុខមួយចំនួនក្រោយផ្ដួល Kiamrian Abbasov ដើម្បីរក្សាខ្សែក្រវាត់ Middleweight របស់ខ្លួន
Reinier “The Dutch Knight” de Ridder ដែលគេស្គាល់ថា ម្ចាស់ខ្សែក្រវាត់ពីររបស់ស្ថាប័ន ONE Championship នោះនៅតែរក្សាការប្រកួតយ៉ាងល្អទល់នឹង Kiamrian “Brazen” Abbasov ដើម្បីបន្តកាន់កាប់ខ្សែក្រវាត់នៅព្រឹត្តិការណ៍ ONE: FULL CIRCLE នាថ្ងៃទី ២៥ កុម្ភៈ យប់មិញ ឯប្រទេសសិង្ហបុរី។

ក្រោយផ្ដួលគូប្រកួតឲ្យសន្លប់យប់មិញ កីឡាកររហស្សនាម “The Dutch Knight” បានទាញក្បាលម៉េក្រូ និង កៅហៅតារាជួរមុខមួយចំនួន។
«ក្នុង៣សប្ដាហ៍ទៀតដល់ព្រឹត្តិការណ៍ ONE X ហើយ, Andre Galvao, សូមបន្តស្វែងរកជើងខ្លាំងផ្នែកចំបាប់។ សូមចូលមក ខ្ញុំនឹងធ្វើឲ្យអ្នកឯងចុះចាញ់”។ De Ridder ថ្លែងក្រោយចប់ការប្រកួតយប់មិញ។

«ខ្ញុំបានផ្ដួលជើងឯកទម្ងន់ welterweight រួចហើយ ខ្ញុំបានផ្ដួលជើងឯកទម្ងន់ middleweight បានទៀត ខ្ញុំបានផ្ដួលតារាទម្ងន់ heavyweight នរណាបន្ទាប់ទៀត? មោះតារាទម្ងន់ Heavyweight ឡើងមក»។
ម្ចាស់ខ្សែក្រវាត់ពីរសង្កត់ធ្ងន់ទៀតថា៖«សូមឲ្យខ្ញុំជួប [Anatoly] Malykhin។ សូមឲ្យខ្ញុំវ៉ៃនឹង [Arjan] Bhullar ក្នុងការប្រកួតនាយប់ជាមួយគ្នានោះ។ ខ្ញុំនឹងបញ្ចប់អ្នកទាំងពីរនេះនៅយប់ជាមួយគ្នាតែម្ដង»។

យប់មិញនេះពេលលើងការពារខ្សែក្រវាត់ ONE middleweight ម្ចាស់ខ្សែក្រវាត់ពីរ ONE World Champion បានឃ្លេបញ្ចប់ម្ចាស់ខ្សែក្រវាត់ ONE welterweight (កំពុងកាន់កាប់ដោយ Abbasov) ដោយការប្រើឃ្លេដៃ ក្រោយគ្រប់គ្រងការប្រកួតយ៉ាងល្អរហូតដល់ ៣ ទឹកពេញ។
បន្ទាប់ពីទទួលជ័យជម្នះយប់មិញលើ Abbasov នាំឲ្យ De Ridder បន្តកំណត់ត្រាឈ្នះ និង មិនចាញ់សោះក្នុងលទ្ធផល ១៥-០។
គួរដឹងថា De Ridder កំពុងគ្រងខ្សែក្រវាត់ពីរខ្សែគឺ ONE Middleweight World Championship និង ONE Light Heavyweight World Championship៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


