Connect with us

កីឡា

ក្លិបបាល់ទាត់អឺរ៉ុបទាំង៥ ដែលមានម្ចាស់ជាមហាសេដ្ឋី រុស្ស៊ី

បានផុស

នៅ

ក្លិបតោខៀវ Chelsea នឹង​បញ្ចប់​រដូវ​កាលនៃក្របខណ្ឌអង់គ្លេស Premier League ជាមួយ​ម្ចាស់​ថ្មី​ ​បន្ទាប់​ពី​ការ​ប្រកាសលក់ក្លិបដោយលោក Roman Abramovich។

Roman Abramovich officially confirms he will sell Chelsea FC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីជនជាតិរុស្សីរូបនេះ ត្រូវបង្ខំចិត្តចាកចោលក្លិបបាល់ទាត់ មានមូលដ្ឋាននៅ ភាគខាងលិចទីក្រុងឡុងដ៍ ដែលលោកកាន់កាប់ជាម្ចាស់ចាប់តាំងពីឆ្នាំ២០០៣មក ដោយសារតែការគំរាមកំហែងដាក់ទណ្ឌកម្ម ពីសំណាក់រដ្ឋាភិបាលចក្រភពអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីលោក Abramovich នៅមានមហាសេដ្ឋីជនជាតិរុស្ស៊ី មួយចំនួនទៀត បានកាន់កាប់ជាម្ចាស់ក្លិបបាល់ទាត់ក្នុងទ្វីបអឺរ៉ុប។

ដូចនេះ កម្ពុជាថ្មី សូមនាំលោកអ្នក ទៅស្គាល់ក្លិបបាល់ទាត់អឺរ៉ុបផ្សេងទៀត ដែលមានម្ចាស់ជាមហាសេដ្ឋីរុស្ស៊ី៖

Bournemouth

ក្លិបក្នុងក្របខណ្ឌ Championship មួយនេះ មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ទាក់ទងនឹងលោក Maxim Demin ដែលជាម្ចាស់ក្លិប១០០%។

ឈ្មោះរបស់ Demin ត្រូវបានគេរាយការណ៍ថា មិនទាន់ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ អ្នកពាក់ព័ន្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទេ ដូច្នេះគាត់ប្រហែលជាមិនត្រូវបានដាក់ទណ្ឌកម្ម ឬរឹបអូសទ្រព្យសម្បត្តិឡើយ។

បុរសវ័យ ៥២ ឆ្នាំរូបនេះ បានធ្វើការអភិវឌ្ឍន៍ក្លិប ចាប់តាំងពីពេលដែលគាត់បានចំណាយប្រាក់ប្រហែល ៨៥០ ០០០ផោន សម្រាប់ភាគហ៊ុនរបស់គាត់នៅក្នុងក្លិបកាលពីឆ្នាំ២០១១។

AS Monaco

AS Monaco - The Rybolovlev Equation - Futbolgrad

Monaco គឺជាក្លិបមួយទៀត នៅក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប ដែលគ្រប់គ្រងដោយជនជាតិរុស្សី ហើយបុរសម្នាក់នោះគឺ Dmitry Rybolovlev។

Rybolovlev ដែលទស្សនាវដ្តី Forbes ចុះផ្សាយថា មានទ្រព្យសម្បត្តិសុទ្ធចំនួន ៦.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២២១ គឺបានទិញភាគហ៊ុននៅក្នុងក្លិបនេះ កាលពីខែធ្នូ ឆ្នាំ២០១១។

មានពេលមួយ ក្លិបបានជួបប្រទះបញ្ហាហិរញ្ញវត្ថុ ខណៈដែលលុយរបស់ Rybolovlev ត្រូវខាតបង់ ហើយពេលនោះ ក្លិបបានបង្ខំចិត្តលក់កីឡាករថ្លៃៗដែលជាគ្រាប់ពេជ្ររបស់ក្លិប ដូចជា Kylian Mbappe និង Bernardo Silva ក្នុងឆ្នាំ២០១៧។

Cercle Brugge

Cercle Brugge K.S.V.

ក្លិបមួយទៀតដែលគ្រប់គ្រងដោយលោក Rybolovlev គឺ Cercle Brugge លេងនៅក្នុងក្របខណ្ឌ Jupiler Pro របស់ប្រទេសបែលហ្ស៊ិក។

ខណៈពេលដែល Monaco អាចគ្រប់គ្រងខ្លួនឯងបានហើយនោះ Cercle គឺជាក្លិបដែលលោក Rybolovlev ដាក់គោលដៅ។

ក្លិបនេះបានជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងស្វែងរកការវិនិយោគក្នុងឆ្នាំ២០១៦។ នៅពេលដែលលោក Ryboloov បានចូលមកកាន់កាប់ភាគហ៊ុនភាគច្រើនរបស់ក្លិប លោកបានគ្រប់គ្រងក្លិបទាំងស្រុងនៅឆ្នាំបន្ទាប់។

Vitesse Arnhem

Valeriy Oyf គឺជាម្ចាស់ក្លិប Vitesse នៃក្របខណ្ឌហូឡង់ Eredivisie។

Oyf មិនទាន់មានឈ្មោះក្នុងបញ្ជីអ្នកជំនួញទាំង២៦នាក់ ដែលត្រូវបានដាក់ទណ្ឌកម្ម ឬត្រូវរឹបអូសទ្រព្យសម្បត្តិ សម្រាប់ទំនាក់ទំនងជាមួយលោក Putin នោះទេ ប៉ុន្តែការពាក់ព័ន្ធរបស់គាត់ទៅនឹងក្រុមហ៊ុននានាដូចជា Rosneft និង Gazprom អាចធ្វើឲ្យគាត់ក្លាយជាគោលដៅ។

គាត់ក៏ជាសហការីរបស់លោក Abramovich និងជាមិត្តជិតស្និទ្ធរបស់ម្ចាស់ក្លិប Chelsea ផងដែរ។ ក្នុងករណីនេះ វាហាក់ដូចជាមានលទ្ធភាពខ្លះដែលថា គាត់អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់គាត់ មិនត្រូវបានគេដឹងជាទូទៅក៏ដោយ។

Krasnodar

Sergey Galitsky: The billionaire behind the Krasnodar project as they take  on Abramovich's Chelsea in Champions League — RT Sport News

ក្នុងឆ្នាំ២០០៨ លោក Sergey Galisky គឺជាអ្នកនៅពីក្រោយការបង្កើតក្លិបបាល់ទាត Krasnodar FC, ជាក្លិបថ្មីមួយ ដែលបានប្រឹងប្រែងឡើងទៅកាន់លីគកំពូល របស់ប្រទេសរុស្ស៊ី។

គាត់ក៏ជាអ្នកនៅពីក្រោយការសាងសង់កីឡដ្ឋាន៣៥ ០០០កៅអី ដែលធ្វើជាម្ចាស់ផ្ទះទទួលក្លិប Chelsea ក្នុងវគ្គចែកពូលពានរង្វាន់ Champions League កាលពីរដូវកាលមុនផងដែរ។

គាត់ត្រូវបានគេប៉ាន់ស្មានថា បានប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រហែល ៤០០ លានផោនដើម្បីផ្តល់មូលនិធិដល់វិស័យបាល់ទាត់របស់គាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ អ្នកជំនួញរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ដល់អ្នកណាចាប់ខ្លួនលោក Putin បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣២ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម