កីឡា
គ្រូ U-23 កម្ពុជា ចង់ឡើងទៅវគ្គបន្តតាមដែលអាចធ្វើទៅបាន ក្នុងស៊ីហ្គេម នៅវៀតណាម
លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ចង់ឡើងទៅវគ្គបន្តតាមដែលអាចធ្វើទៅបាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

និយាយបែបនេះ គឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតចាប់ផ្ដើម សម្រាប់ពូល B ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ នេះ។
លោក Ryu Hirose បាននិយាយយ៉ាងដូច្នេះថា៖ «យើងរៀបចំក្រុមសម្រាប់ស៊ីហ្គេមលើកក្រោយនៅកម្ពុជា ហើយជាមួយគ្នាផងដែរលីគកំពូលកម្ពុជា ក៏បានជួយជ្រោមជ្រែងដើម្បីរៀបចំក្រុមសម្រាប់ស៊ីហ្គេម នៅហាណូយនេះ ក៏ដូចជានៅភ្នំពេញ ដូចគ្នា ជាមួយនឹងការផ្លាស់ប្ដូរច្បាប់ប្រកួតខ្លះ ដោយច្បាប់ប្រកួតនោះ គឺផ្ដល់ឱ្យយើងនូវការជ្រើសរើសបានកីឡាករដែលមានសក្ដានុពលជាច្រើន ដូច្នេះយើងរីករាយក្នុងការឃើញទម្រង់លេងរបស់ពួកគេក្នុងព្រឹត្តិការណ៍នេះ»។

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានបន្តឱ្យដឹងទៀតថា៖ «យើងដឹងហើយគ្រប់គ្នាមកទីនេះដើម្បីឈ្នះ ជាមួយគ្នាផងដែរ ក្រុមជាច្រើននៅពូលផ្សេងផងដែរនោះ បានប្រើប្រាស់កីឡាករលើសអាយុ ប៉ុន្តែយើងមិនប្រើប្រាស់កីឡាករលើសអាយុឡើយ ព្រោះយើងត្រៀមសម្រាប់ស៊ីហ្គេមបន្ទាប់ ហើយអ្នកនឹងអាចឃើញទម្រង់លេងរបស់យុវជនដ៏មានសក្ដានុពលជាច្រើនទាំងនោះ។»
និយាយអំពីគោលដៅ លោក Hirose បានបន្ថែមថា៖ «យើងចង់ទៅវគ្គបន្ត គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតាមដែលអាចធ្វើទៅបាន។ នេះគឺជាលើកដំបូងដែលខ្ញុំជាមួយ លោក Honda មកទីនេះ និងចូលរួមស៊ីហ្គេមជាលើកដំបូង ហើយកម្មវិធីប្រកួតគឺពិតជាមមាញឹកណាស់ ដូច្នេះយើងនឹងខំប្រឹងពីមួយប្រកួតទៅមួយប្រកួត។»
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំង U23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។
ចំពោះការប្រកួតវិញ U23 កម្ពុជា នឹងបើកឆាក គឺនៅថ្ងៃទី ០៩ ខែឧសភា ដោយត្រូវជួបឡាវ បន្ទាប់មកនៅថ្ងៃទី ១១ ជួបសិង្ហបុរី ថ្ងៃទី ១៤ ជួបថៃ និងប្រកួតចុងក្រោយជួបម៉ាឡេស៊ី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


