កីឡា
បាល់ទះកម្ពុជា ឈ្នះមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម
ក្រុមបាល់ទះជម្រើសជាតិក្នុងសាលកម្ពុជា បានប្រកួតឈ្នះ ជម្រើសជាតិថៃ ៣-២ ក្នុងជំនួបដណ្ដើមមេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី២១ ខែឧសភា នេះ។
នេះជាការប្រកួតដ៏អស្ចារ្យ ដោយពិន្ទុប្រកៀកប្រកិតគ្នា ចាប់តាំងពីសិតទី១ ដោយកម្ពុជាធ្វើបានយ៉ាងល្អ ពោលគឺនាំមុខ នៅសិតទី១ ដោយកម្ពុជា ឈ្នះ ២៥-២៣ លុះចូលដល់ សិតទី២ ថៃ វាយបកយកឈ្នះវិញ ២២-២៥ ប៉ុន្តែនៅសិតទី៣ កម្ពុជា បានត្រលប់មកយកឈ្នះវិញ ២៥-២៣ បន្ទាប់មកសិតទី៤ ថៃ យកឈ្នះជាថ្មី ជាមួយពិន្ទុ ១៣-២៥។ លុះចូលដល់សិតចុងក្រោយដែលជាសិតកាត់សេចក្ដី កម្ពុជា បានឈ្នះ ថៃ ១៥-១៣ ទទួលបានមេដាយសំរឹទ្ធជាផ្លវការ។

នេះគឺជាការឈ្នះលើក្រុមម្ចាស់មេដាយសំរឹទ្ធកាលពីឆ្នាំ២០១៩ ជាលើកដំបូង ហើយអ្វីដែលពិសេសទៅទៀតនោះ គឺជាការឈ្នះមេដាយសំរឹទ្ធលើកដំបូងក្នងប្រវត្តិសាស្ត្រ សម្រាប់បាល់ទះកម្ពុជា លើប្រភេទកីឡានេះ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៧៧ មកផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


