ជីវិតកម្សាន្ដ
មិត្តស្រី Ronaldo ធ្វើរឿងមួយពេលចូលរួមកម្មវិធី Cannes ថ្ងៃមុន មហាជនចំហមាត់ធ្លុង
Georgina មិត្តស្រីតារាបាល់ទាត់ Ronaldo កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឱ្យសាធារណជនស្ញប់ស្ញែង ចំហមាត់ ក្រោយពេលចូលរួមមហោស្រពភាពយន្តទីក្រុង Cannes ខណៈទើបតែសម្រាលកូនបាន១ខែប៉ុណ្ណោះ។

កាលពីនៅថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ Georgina Rodriguez បានបង្ហាញខ្លួននៅឯមហោស្រព Palais des Festival និងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារនាងបានជិះយន្តហោះឯកជនទៅកាន់ចូលរួមកម្មវិធី ខុសពីតារាល្បីៗជាច្រើនដួងទៀត។

មិត្តស្រីរបស់ CR7 បានពេលស្លៀករ៉ូបពណ៌ប្រាក់ ជើងវែង ជាមួយនឹងការរចនាម៉ូដវាលខ្នង និងឆែកភ្លៅ មើលទៅពិតជាសិចស៊ី ទាក់ទាញខ្លាំងណាស់។ ថ្វីត្បិតនាងធ្លាប់ផ្ដល់កំណើតឱ្យកូន២នាក់ហើយក៏ដោយ រូបសម្រស់របស់ Georgina ពិតជាស្រស់ស្អាត នៅតែទាក់ទាញភ្នែកមនុស្សរាប់សិបគូ។

យ៉ាងណាមិញ អ្វីដែលមហាជនកាន់ចាប់អារម្មណ៍ខ្លាំងជាងនេះ គឺតារាស្រីរូបនេះ បានធ្វើដំណើរចូលរួមកម្មវិធីជាមួយនឹងយន្តហោះផ្ទាល់ខ្លួន។ ដើម្បីចូលរួមមហោស្រពភាពយន្តដ៏ល្បីល្បាញបំផុតរបស់ពិភពលោក នាងបានជិះយន្តហោះឯកជនពី Manchester ចក្រភពអង់គ្លេស ទៅកាន់ទីក្រុង Cannes ប្រទេសបារាំង ធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗតែម្ដង។


នេះជាលើកទី ៣ហើយដែល Georgina បានចូលរួមនៅលើកម្រាលព្រំក្រហម ខណៈកាលពីពេលមុនៗ គឺអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១។ ហើយនេះក៏ជាលើកទី១ដែរ ដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី showbiz ក្រោយសម្រាលកូនបានជាងមួយខែ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយបាត់បង់កូនប្រុស Ronaldo ប្រកាសឈ្មោះកូនស្រីដែលនៅរស់
ចុចអាន៖ អ្នកតាមដានក្លែងក្លាយរបស់ Ronaldo អាចរកចំណូលឱ្យលោកជាងកន្លះលានដុល្លារ
ចុចអាន៖ ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


