កីឡា
មុនជួបគ្នាយប់នេះ កម្ពុជា ធ្លាប់មានប្រវត្តិឈ្នះឥណ្ឌា ម្ដងគត់ក្នុងចំណោម ៥ដង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌានាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023) ខណៈបើក្រឡេកមកមើលប្រវត្តិជួបគ្នា កម្ពុជា ហាក់ចាញ់ប្រៀប ត្បិតម្ចាស់ផ្ទះធ្លាប់ឈ្នះច្រើនលើក។
យោងតាមប្រវត្តិជួបគ្នា កម្ពុជា ជាមួយ ឥណ្ឌា គឺធ្លាប់ជួបគ្នាចំនួន ៥ដង គិតចាប់តាំងពីឆ្នាំ១៩៦៤ ហើយជាលទ្ធផលកម្ពុជា បានយកឈ្នះម្ដងគត់ ខណៈឥណ្ឌាឈ្នះដល់ទៅ៤ដង ខាងក្រោមគឺលទ្ធផលនៃប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ៖
ឆ្នាំ១៩៦៤៖ ឥណ្ឌា ៤-០ កម្ពុជា (ពានមិត្តភាព Merdeka)
ឆ្នាំ១៩៦៧៖ កម្ពុជា ៣-១ ឥណ្ឌា (វគ្គជម្រុះ ជើងឯកអាស៊ី)
ឆ្នាំ១៩៧៣៖ ឥណ្ឌា ៣-០ កម្ពុជា (ពានមិត្តភាព Merdeka)
ឆ្នាំ២០០៧៖ ឥណ្ឌា ៦-០ កម្ពុជា (ពានមិត្តភាព Nehru Gold Cup)
ឆ្នាំ២០១៧៖ កម្ពុជា ២-៣ ឥណ្ឌា (មិត្តភាពអន្តរជាតិ)
មុនជួបគ្នាគ្រូបង្វឹកនៃក្រុមទាំងពីរបានលើកឡើងរៀងៗខ្លួនផងដែរ ជាមួយគ្នាសង្ឃឹមដូចៗគ្នា។ គ្រូកម្ពុជាលោក Ryu Hiroseបាននិយាយដូច្នេះថា៖«យើងស្ថិតនៅស្ថានភាពមួយដ៏ល្អ។យើងគិតថាយើងមានការរៀបចំល្អមុនពេលមកប្រទេសឥណ្ឌា។សង្ឃឹមថាយើងនឹងទទួលបានលទ្ធផលដ៏មានសារៈសំខាន់នៅថ្ងៃស្អែក (ថ្ងៃនេះ)»។

ដោយឡែក គ្រូបង្វឹករបស់ឥណ្ឌា លោក Igor Stimac វិញបាននិយាយថា៖ «គោលបំណងរបស់យើងគឺដាក់សម្ពាធតាំងពីចាប់ផ្ដើម លេងដាក់សម្ពាធឱ្យខ្ពស់ខ្លាំងបំផុត។ យើងត្រូវការគ្រប់គ្រងការប្រកួត ហើយខ្ញុំត្រូវតែនិយាយថា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។ យើងគ្មានអ្វីត្រូវលាក់បាំងឡើយ»។
«ខ្ញុំគោរពគូប្រកួតទាំងអស់។ គ្មានហេតុផលណាដែលយើងមើលស្រាលកម្ពុជាឡើយ។ ពួកគេមកទីនេះដោយមានឆន្ទះដូចគ្នា។ យើងត្រូវតែស្រេកឃ្លានសម្រាប់ការប្រកួតនេះ។ ប៉ុន្តែបាល់ទាត់នាពេលបច្ចុប្បន្ននេះមិនបាននាំមកនូវការប្រកួតដែលងាយស្រួលនោះទេ»។ គ្រូបង្វឹកសញ្ជាតិក្រូអាតបានបន្ថែម។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ឥណ្ឌា នាវេលាម៉ោង ១០:០០យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ខណៈការប្រកួតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


