កីឡា
លោក Conor Nestor និយាយពីកីឡាករយុវជន ៣រូបដែលចេញពីថ្នាលរបស់ព្រះខ័នរាជស្វាយរៀង ផ្ទាល់
ចុងសប្ដាហ៍កន្លងទៅ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិបគីរីវង់សុខសែនជ័យ ដោយលទ្ធផល ១០-០ ក្នុងជំនួបសប្ដាហ៍ទី១៥ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ នៅកីឡដ្ឋានខេត្តស្វាយរៀង។

គ្រាប់បាល់ទាំង ១០គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ៥នាក់ផ្សេងគ្នារួមមាន មិន រតនៈ ៤គ្រាប់, Marcus Haber ២គ្រាប់, គឹម សុខយុទ្ធ ២គ្រាប់ និង នី សុខរី ជាមួយ សុខ សំណាង ម្នាក់១គ្រាប់។ អ្វីដែលពិសេសនោះកីឡាករដែលជាយុវជនថ្នាលរបស់ក្លិបទើបឡើងមកឈុតធំថ្មីៗនេះ បានរកគ្រាប់បាល់ក៏ដូចជាបញ្ជូនបាល់ឱ្យគ្នាទៅវិញទៅមក រួមមាន មិន រតនៈ, គឹម សុខយុទ្ធ និង នី សុខរី ខណៈលោក Conor Nestor ដែលជាគ្រូបង្វឹកក៏បានសរសើរពីពួកគេផងដែរ ពិសេសសរសើរលើការខិតខំប្រឹងប្រែងរបស់គេ។

លោក Conor Nestor បាននិយាយដូច្នេះថា «ពិតណាស់ ព្រោះថាពួកគេសុទ្ធតែមកពីឈុតយុវជនរបស់យើង ពួកគេសុទ្ធតែក្មេង ហើយនឹងពួកគេមានការខិតខំប្រឹងប្រែង។ ដូច្នេះហើយនៅក្លិបនេះ បើអ្នកប្រឹងប្រែងខ្លាំង អ្នកនឹងទទួលបានឱកាសវាពិតជាល្អខ្លាំងមែនទែន ដែលពួកគេបានបញ្ចេញសមត្ថភាពរបស់ខ្លួននៅលើទីលាន។»

គួរបញ្ជាក់ថា មិន រតនៈ, គឹម សុខយុទ្ធ និង នី សុខរី សុទ្ធសឹងជាយុវជនថ្នាលអាយុក្រោម១៩ឆ្នាំ របស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយត្រូវបានដំឡើងមកឈុតធំក្នុងអំឡុងឆ្នាំ២០១៩ សម្រាប់ មិន រតនៈ ខណៈគឹម សុខយុទ្ធ និង នី សុខរី នៅឆ្នាំ២០២០។

រដូវកាលនេះ ពួកគេទាំង៣នាក់បានរួមចំណែកច្រើនដល់ក្លិប ជាក់ស្ដែង មិន រតនៈ រកគ្រាប់បាល់បាន ៦គ្រាប់ហើយ និងបញ្ជូនបាល់ (assists) បាន ៥ដង ខណៈ គឹម សុខយុទ្ធ កគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់ (assists) បាន ៣ដង ស្របពេលដែល នី សុខរី កគ្រាប់បាល់បាន ១គ្រាប់ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


