កីឡា
រូបភាពជក់ចិត្តពី ធន់ មករា ផ្តួលថៃសន្លប់ទឹក៣ល្ងាចមិញ
អ្នកលេងគុនខ្មែរ ធន់ មករា បានវិលត្រឡប់មកកាន់ពិភពប្រដាល់គុនខ្មែរវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈពេល ហើយមកលើកនេះពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី យប់ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២នៅសង្វៀនបាយ័ន។

ការប្រកួតបានប្រព្រឹត្តទៅត្រឹមតែ៣ទឹកប៉ុណ្ណោះ ធន់ មករា បានផ្តួលកីឡាករថៃ ស៊ុបពើអេច ស៊ិតផេតស៊ិរិ ឲ្យសន្លប់ក្នុងទឹកទី៣។ គូនេះពិតជាជក់ចិត្តសម្រាប់អ្នកគាំទ្រដោយកីឡាករទាំងពីរវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងសាហាវ។
អ្នកលេងគុនខ្មែរពោរពេញដោយទំនុកចិត្តតាមការវាយកែងកាចផ្ទួនៗ និងធ្វើឲ្យកីឡាករថៃដួលត្រូវបានលោកអាជ្ញាកណ្តាលរាប់៨។ នៅទឹកទី៣ ធន់ មករា វាយកណ្តាប់ដៃស្តាំពេញបណ្តាលឲ្យ ស៊ុបពើអេច ដួលដាច់ផ្ងា និងសន្លប់ក្រោកលែងរួច បើទោះជាអាជ្ញាកណ្តាលរាប់ដល់១០ក៏ដោយ។

ចំណែកគូអន្តរជាតិមួយទៀត កីឡាករថៃ មេធី សច.តយប៉ែតរិវ ប្រើជំនាញពិឃាតរបស់ខ្លួនគឺជង្គង់ផ្ទួនៗផ្តួលអ្នកលេងគុនខ្មែរវ័យក្មេង ពេជ្រ សុខឃីម ឲ្យសន្លប់ក្នុងទឹកទី២។ កីឡាករថៃម្នាក់នេះពិតជារឹងមាំ និងពូកែឡើងជង្គង់ ស្របពេលកីឡាករ ពេជ្រ សុខឃីម ជាអ្នកប្រដាល់វ័យក្មេង និងបទពិសោធខ្ចីនៅឡើយ៕
សូមទស្សនារូបភាពដ៏សំបូរបែប




















អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


