កីឡា
អាទិត្យនេះ ធន់ ផានិត ត្រូវការឈ្នះ រ៉ាក់ថែ ដើម្បីជួប ពេជ្រ សម្បត្តិ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
អ្នកប្រដាល់គុនខ្មែរ ធន់ ផានិត ត្រូវប្រកួតជាមួយកីឡាករថៃ រ៉ាថែ នាថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះក្នុងវគ្គសន្សំពិន្ទុជុំចុងក្រោយ ខ្សែក្រវាត់ខារ៉ាបាវ សង្វៀនទូរទស្សន៍បាយ័ន ដើម្បីសម្រេចថាតើរូបគេត្រូវឡើងទៅជួប ពេជ្រ សម្បត្តិ ឬយ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

៣ប្រកួតក្នុងវគ្គសន្សំពិន្ទុកន្លងមក ធន់ ផានិត រកបាន៧ពិន្ទុ បន្ទាប់ពីប្រកួតទី១ចាញ់ ផាត់ថាណា, ទី២ឈ្នះផេតម៉េតម៉ៃ និងទី៣ឈ្នះ ទួនប៉េ។ ចំណែក រ៉ាក់ថែ ក៏រកបាន៧ពិន្ទុដែរ ក្រោយប្រកួតទី១ឈ្នះ ផាន់ ផាន់ណាត់, ទី២ចាញ់ ពេជ្រ សម្បត្តិ និងទី៣ឈ្នះ ជ័រ ពៅ។
រហូតដល់ពេលនេះ ពេជ្រ សម្បត្តិ កំពុងលេខ១ក្នុងពូលខ្មែរ ខណៈ ធន់ ផានិត មិនទាន់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ហើយ ផាន់ ផាន់ណាត់ ក៏មិនទាន់អស់ឱកាសដែរ។ ក្នុងករណី ធន់ ផានិត ចាញ់ រ៉ាក់ថែ ហើយ ផាន់ ផាន់ណាត់ ឈ្នះ ផាត់ថាណា នោះអ្នកទាំងពីរនឹងមាន៨ពិន្ទុស្មើគ្នា ដូច្នេះការកាត់សេចក្តីរកអ្នកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងផ្អែកទៅលើឈ្នះចាញ់ដោយសន្លប់ ពិន្ទុ និងអាជ្ញាកណ្តាលរាប់ជាដើម។

ទោះជាយ៉ាងណា ភាគរយទាបណាស់ដែល ធន់ ផានិត ចាញ់ រ៉ាក់ថែ ហើយ ផាន់ ផាន់ណាត់ ឈ្នះ ផាត់ថាណា ពីព្រោះ ផានិត ត្រូវបានអ្នកគាំទ្រមើលឃើញល្អជាង រ៉ាថែ ហើយ ផាត់ថាណា ល្អជាង ផាន់ណាត់។
អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះគឺពូលថៃ B កីឡាករ ផាត់ថាណា និង រ៉ាក់ថែ មាន៧ពិន្ទុដូចគ្នា ដូច្នេះពូលនេះតឹងតែងខ្លាំងដើម្បីរកម្នាក់ទៅជួប ទួនប៉េ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

រូបមន្តនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺលេខ១ និងលេខ២ ក្នុងពូល A ត្រូវប៉ះគ្នា ហើយលេខ១ និងលេខ២ក្នុងពូល B ត្រូវប៉ះគ្នា ដូច្នេះមានន័យថា ខ្មែរត្រូវប៉ះខ្មែរ ហើយថៃត្រូវប៉ះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រគឺខ្មែរប៉ះថៃ១០០%។
កម្មវិធីប្រកួត ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា
- ធន់ ផានិត vs រ៉ាក់ថែ
- ផាន់ ផាន់ណាត់ vs ផាត់ថាណា
ពិន្ទុបណ្តោះអាសន្នក្នុងពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន១០ពិន្ទុ (៤ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ, ឈ្នះ ផាត់ថាណា និងឈ្នះ ផេតម៉េតម៉ៃ
- ធន់ ផានិត មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ និងឈ្នះ ទួនប៉េ
- ជ័រ ពៅ មាន៦ពិន្ទុ (៤ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា, ចាញ់ រ៉ាថែ និងចាញ់ ទួនប៉េ (ធ្លាក់)
- ផាន់ ផាន់ណាត់ មាន៥ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ និងឈ្នះ ផេតម៉េតម៉ៃ
ពិន្ទុបណ្តោះអាសន្នក្នុងពូលថៃ (B)
- ទួនប៉េ មាន១០ពិន្ទុ (៤ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់, ចាញ់ ធន់ ផានិត និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ និងចាញ់ ពេជ្រ សម្បត្តិ
- រ៉ាក់ថែ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ផាន់ ផាន់ណាត់, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ជ័រ ពៅ
- ផេតម៉េតម៉ៃ មាន៤ពិន្ទុ (៤ប្រកួត) ចាញ់ ធន់ ផានិត, ចាញ់ ជ័រ ពៅ, ចាញ់ ផាន់ ផាន់ណាត់ និងចាញ់ ពេជ្រ សម្បត្តិ (ធ្លាក់)
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់