កីឡា
យប់នេះ ម៉ឺន មេឃា នឹងធ្វើឲ្យកក្រើកសង្វៀនថៃ
ម្ចាស់មេដាយមាសស៊ីហ្គេម និងជាអ្នកប្រដាល់គុនខ្មែរ ម៉ឺន មេឃា ត្រូវឡើងសង្វៀនសង្វៀន Petchyindee ដើម្បីតទល់ជាមួយម្ចាស់ផ្ទះថៃ Samingnoom Petch Boonmee ចាប់ផ្តើមពីម៉ោង៨:៣០នាទីយប់នេះទៅ។
បទពិសោធលើសង្វៀន Samingnoom អាយុ២៩ឆ្នាំធ្លាប់ប្រកួតបានជាង៥០ដង ឈ្នះជាង៣៥ដង និងចាញ់ជាង១០ដង ប៉ុន្តែស្ថិតិនេះមិនជាក់លាក់ទេ ពីព្រោះកីឡាករថៃម្នាក់ៗច្រើនតែលាក់ចំនួនប្រកួតរបស់ខ្លួន។ ចំណែក ម៉ឺន មេឃា អាយុ១៩ឆ្នាំធ្លាប់ប្រកួតបានប្រមាណ៨០ដងដង ក្នុងនោះឈ្នះ៧១ដង និងស្មើ៤ដង។

ការប្រកួតនេះស្ថិតក្នុងទម្ងន់៦៣គីឡូក្រាម ខណៈអ្នកប្រដាល់គុនខ្មែរ ម៉ឺន មេឃា មានទម្ងន់លើសកីឡាករថៃ Samingnoom តែបន្តិចទេគឺ៣គ្រាម ប៉ុន្តែការប្រកួតមិត្តភាពអាចអនុញ្ញាតឲ្យប្រកួតបាន បើទោះជាទម្ងន់លើសខ្វះគ្នាបន្តិចបន្តួច។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកលេងគុនខ្មែរ ម៉ឺន មេឃា មានកម្ពស់១.៧០ម៉ែត្រ ចាញ់ប្រៀបកម្ពស់ Samingnoom ដែលមានកម្ពស់១.៨២ម៉ែត្រ ប៉ុន្តែអ្នកលេងគុនខ្មែរទំហំខ្លួនក្រអាញជាង។
និយាយពីសមត្ថភាពវិញ កីឡាករថៃ Samingnoom មានអាវុធល្អទាំងព្រម។ ជង្គង់ និងទាត់ជាអាវុធគួរឲ្យកត់សំគាល់ ប៉ុន្តែកណ្តាប់ដៃវិញគឺមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះទេ។ ចំពោះស្មារតីជាអ្នកប្រយុទ្ធវិញ រូបគេក៏មិនមែនជាអ្នកប្រដាល់ដែលក្លាហានចូលវ៉ៃទាំងកម្លាំងបាយនោះឡើយ។
ចំណែកអ្នកលេងគុនខ្មែរ ម៉ឺន មេឃា ចាញ់ប្រៀបខាងកម្ពស់ ប៉ុន្តែមានអាវុធច្បាស់។ កណ្តាប់ដៃ និងទាត់ក្រោមជាក្បាច់ពិសេសរបស់កីឡាករគុនខ្មែររូបនេះ។ ប្រសិនបើកីឡាករថៃមានការធ្វេសប្រហែសឲ្យ មេឃា ទាត់ក្រោមញយៗអាចនឹងខូចជើង។ យ៉ាងណា កីឡាករកម្ពុជារូបនេះមិនពូកែអោបឡើងជង្គង់ឡើយ។ ចំណុចដែល មេឃា ត្រូវប្រុងប្រយ័ត្នបំផុតគឺ ពេលអោប មិនត្រូវឲ្យកីឡាករថៃឡើងជង្គង់បានងាយៗស្រួលឡើយ។
ម៉ឺន មេឃា ក៏មានស្មារតីប្រយុទ្ធមិនខុសពី Samingnoom ឡើយ។ រូបគេជាប្រភេទកីឡាករវ៉ៃក្បាច់ ចាំគេចពីការវ៉ៃរបស់ដៃគូ រួចហើយសងវិញ។ ដូច្នេះកីឡាករទាំងពីរនេះនឹងរង់ចាំឱកាសវ៉ៃរៀងៗខ្លួន ហើយមិនងាយចូលវ៉ៃផ្តេសផ្តាសឡើយ។
ប្រសិនបើ ម៉ឺន មេឃា ធ្វើបានល្អយប់នេះ និងទទួលបានជ័យជម្នះនោះ រូបគេនឹងកាន់តែល្បីនៅប្រទេសថៃ បន្ទាប់ពីប្អូនប្រុសបង្កើតរបស់ខ្លួន អេ អាំម៉ារីន ភូថង ទទួលបានជ័យជម្នះលើកីឡាករថៃកាលពីប៉ុន្មានថ្ងៃមុន ហើយកាន់តែមានទីផ្សារប្រកួតនៅប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


