កីឡា
ណាហ្គាវើលដ៍ ពេញជើងប៉ះព្រះខ័នរាជស្វាយរៀងល្ងាចនេះ
ក្រុមណាហ្គាវើលដ៍ ត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាចនេះ សម្រាប់ការប្រកួតសប្តាហ៍ទី១៩ នៃជម្រើសជើងឯកខេមបូឌាព្រីមៀរលីគ ២០២២ ជុំទី៣ ដែលផ្សាយផ្ទាល់ដោយ«កម្ពុជាថ្មី»។
សម្រាប់ក្រុមណាហ្គាវើលដ៍កំពុងមានស្មារតីប្រយុទ្ធ និងសមាជិកពេញជើងល្អណាស់ ដោយសារកីឡាករសំខាន់ៗរបស់ពួកគេជាសះស្បើយពីរបួស និងរួចផុតពិន័យអស់ហើយ។ ជាងនេះទៀតនោះ ក្រុមនេះទើបតែបើកសម្ពោធកីឡដ្ឋានផ្ទាល់ខ្លួនថ្មីនៅខេត្តកំពង់ស្ពឺ និងយកឈ្នះគិរីវង់សុខសែនជ័យដោយលទ្ធផល ២-០ លើទីលានថ្មី ដូច្នេះពួកគេពោរពេញដោយកម្លាំងចិត្ត។

កាលពីសប្តាហ៍មុន កីឡការ៦នាក់របស់ព្រះខ័នរាជស្វាយរៀងលេងទាំងឈឺ និង៣នាក់ទៀតឈឺក្នុងថ្ងៃប្រកួត។ ចំណែកអ្នករកគ្រាប់បាល់បានច្រើនជាងគេបច្ចុប្បន្នគឺ Marcus មិនបានហ្វឹកហាត់ឡើយកាលពីសប្តាហ៍មុនដោយសារបួស ដូច្នេះពិតជាធ្វើឲ្យលោកឈឺក្បាលដោយសារកីឡាករច្រើនកំពុងឈឺ។ ទោះបីជាយ៉ាងណា កីឡកររបស់លោកនឹងត្រឡប់មកជាទាន់ពេលវេលាច្រើនតាមអាចធ្វើទៅបាន ហើយ ហើយក្រុមរបស់លោកនឹងខំប្រឹងប្រែងឲ្យខ្លាំងបំផុត។
បើនិយាយពីប្រវត្តិជួបគ្នា៤លើកចុងក្រោយ ណាហ្គាវើលដ៍មិនធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀងឡើយ។ រដូវកាល២០២១ ជើងទី១ ណាហ្គាវើលដ៍ ចាញ់ ព្រះខ័នរាជស្វាយរៀង ០-១ និងជើងទី២ស្មើគ្នា ១-១។ ក្នុងរដូវកាល២០២២នេះ ណាហ្គាវើលដ៍ចាញ់ព្រះខ័នរាជស្វាយរៀងទាំងពីរជើងគឺ ជើងទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ ១-២ និងជើងទី២ឈ្នះ ៣-១។
សម្រាប់ការប្រកួតល្ងាចនេះជាការជួបគ្នាលើកទី៥ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ហើយរាល់ការប្រកួតតែងតែមានគ្រាប់បាល់ធ្លាយសំណាញ់ទីគ្នារហូត។

ឆ្លងកាត់ការប្រកួត១៨សប្តាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង ឈ្នះ១៣ ស្មើ៣ និងចាញ់២មាន៤២ពិន្ទុ កំពុងឈរលើកំពូលតារាង ខណៈណាហ្គាវើលដ៍ ឈ្នះ៦ ស្មើ៥ និងចាញ់៧ មាន២៣ពិន្ទុ កំពុងឈរលេខ៥ក្នុងតារាង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


