កីឡា
ទីបំផុតក្តីស្រមៃតាំងពីកុមារភាពរបស់ Benzema បានក្លាយជាការពិត
ក្តីស្រមៃតាំងពីកុមារភាពរបស់ Karim Benzema បានក្លាយជាការពិត បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០២២ ក្រោយរូបគេបានជួយក្លឹប Real Madrid ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ និងពានទ្វីបអឺរ៉ុប UEFA លើកទី១៤។

រដូវកាលកន្លងទៅនេះ Benzema អាយុ៣៤ឆ្នាំរកបាន២៧គ្រាប់ក្នុងលីគអេស្ប៉ាញ La Liga និងជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅពានរង្វាន់ Champions League ចំនួន១៥គ្រាប់។ ក្នុងចំណោមនោះ រូបគេរកបាន១០គ្រាប់ក្នុងវគ្គចាញ់ធ្លាក់ ឈ្នះឡើងវគ្គបន្ត រាប់ទាំងការធ្វើបាន hat-tricks លើក្លឹប Paris Saint-Germain និង Chelsea។ រូបជាកីឡាករបារាំងដំបូងដែលបានឈ្នះពានរង្វាន់នេះ ចាប់តាំងពី Zinedine Zidane បានឈ្នះកាលពីឆ្នាំ១៩៩៨។
ក្នុងពិធីប្រគល់ និងទទួលពានរង្វាន់យប់មិញ Benzema បាននិយាយថា ៖«ពានរង្វាន់នៅចំពោះនេះធ្វើឲ្យខ្ញុំមានមោទនភាពខ្លាំងណាស់។ ខ្ញុំមិនដែលបោះបង់ចោលឡើយ វាជាក្តីស្រមៃរបស់ខ្ញុំតាំងពីកុមារភាព។ វាជាពេលដ៏លំបាកនៅពេលខ្ញុំមិនមានវត្តមានជាមួយក្រុមជម្រើសជាតិបារាំង ប៉ុន្តែខ្ញុំនៅតែបន្តខំប្រឹង។ ខ្ញុំបន្តឆ្ពោះទៅមុខដោយភាពវិជ្ជមាន និងរីករាយចំពោះការលេងរបស់ខ្ញុំ។ ខ្ញុំពិតជាមោទនភាពណាស់ចំពោះវិថីបាល់ទាត់របស់ខ្ញុំមកដល់ពេលនេះ»។

កីឡាករ Sadio Mané ដែលចាកចេញពី Liverpool ទៅ Bayern Munich ស្ថិតនៅចំណាត់ថ្នាក់លេខ២ និងទទួលបានពានរង្វាន់ Socrates សម្រាប់ការងារជួយសង្គមនៅប្រទេសសេណេហ្គាល់របស់គាត់។ អ្នកនាំលេងរបស់ Manchester City កីឡាករ Kevin De Bruyne ស្ថិតនៅលេខ៣ ខណៈលេខ៤ Robert Lewandowski និងលេខ៥ Mohamed Salah៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


