កីឡា
Modric ប្រកាសថា World Cup 2022 នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្លួន
នៅខែក្រោយកីឡាករក្រូអាត Luka Modric នឹងធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) ខណៈដែលគេព្យាយាម និងបង្កើតរឿងដ៏អស្ចារ្យក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រកាលពីលើកមុន។

យ៉ាងណាមិញនៅព្រឹកថ្ងៃនេះ អតីតម្ចាស់ពានរង្វាន់ Ballon d’Or បានធ្វើសេចក្តីថ្លែងការណ៍ដ៏ធំមួយអំពីអនាគតក្នុងក្រុមជម្រើសជាតិរបស់ខ្លួនតាមរយៈវីដេអូផ្លូវការរបស់ FIFA World Cup។ «ខ្ញុំដឹងថា ខ្ញុំមានអាយុជាក់លាក់មួយ World Cup នេះ គឺជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិក្រូអាត”។ សម្ដីរបស់ Modric។
ខ្សែបម្រើវ័យ៣៧ឆ្នាំរូបនេះ មិនត្រឹមតែជាជើងខ្លាំងនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងពិភពបាល់ទាត់ផងដែរ។ ខណៈពេលដែល Modric បានប្រកាសដោយបើកចំហអំពីអនាគតនៅក្រុមជម្រើសជាតិរបស់ខ្លួន ប៉ុន្តែគេមិនបានថ្លែងជាផ្លូវការអំពីអនាគតនៅ Real Madrid នោះទេ។

គិតត្រឹមពេលនេះ កីឡាករជើងចាស់នៅតែជាផ្នែកសំខាន់នៃផែនការរបស់លោក Ancelotti ហើយអាចបន្តកុងត្រារយៈពេល ១ឆ្នាំទៀតនៅចុងរដូវកាលនេះ ដោយផ្អែកលើស្ថានភាពរាងកាយ និងភាពលេចធ្លោក្នុងក្រុម។
Modric ជាកីឡាករទី២ ហើយបន្ទាប់ពី Leonel Messi ដែលប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២នេះ៕
ប្រភព៖ madriduniversal.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


